ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាគឺល្អ

ភ្នំពេញ៖ ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៦.៩៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាបានគុណភាពល្អ សូមចូលរួមទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់ ដោយបញ្ឈប់ការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក និងសំណល់ផ្សេងៗនៅទីចំហ៕

