**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

លោក Elon Musk ម្ចាស់ SpaceX និង លោក Jeff Bezos ម្ចាស់ Blue Origin កំពុងប្រឹងប្រែងទៅដល់ឋានព្រះច័ន្ទ ធ្វើយ៉ាងណាឲ្យបានមុនផែនការរបស់ប្រទេសចិន ដែលគ្រោងបេសកកម្មឆ្នាំ២០៣០

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតប្រជែងវិស័យអវកាសរវាងមហាសេដ្ឋីអាមេរិកកំពុងឡើងកម្តៅ ខណៈ Elon Musk ម្ចាស់ SpaceX និង លោក Jeff Bezos ម្ចាស់ Blue Origin កំពុងប្រឹងប្រែងទៅដល់ឋានព្រះច័ន្ទ ធ្វើយ៉ាងណាឲ្យបានមុនផែនការរបស់ប្រទេសចិន ដែលគ្រោងបេសកកម្មឆ្នាំ២០៣០។

តាមសេចក្តីរាយការណ៍ពី Reuters បានឲ្យដឹងថា ការប្រកួតនេះពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងកម្មវិធី NASA Artemis និងសម្ពាធភូមិសាស្ត្រនយោបាយ ដើម្បីរក្សាភាពជាអ្នកដឹកនាំអវកាសរបស់សហរដ្ឋអាមេរិក។ Elon Musk បានប្រកាសថា ក្រុមហ៊ុន SpaceX កំពុងផ្លាស់ប្តូរអាទិភាពពីគម្រោងទៅភពអង្គារ មកផ្តោតលើឋានព្រះច័ន្ទ ជាដំណាក់កាលលឿនជាងក្នុងការពង្រីកអរិយធម៌មនុស្ស។

ក្រុមហ៊ុនមានគម្រោងសាងសង់មូលដ្ឋានមួយឈ្មោះ «Moonbase Alpha» និងគិតថានឹងបង្កើត «ទីក្រុងដែលអាចរីកចម្រើនដោយខ្លួនឯង» លើឋានព្រះច័ន្ទក្នុងរយៈពេលប្រហែលមួយទសវត្សរ៍។ SpaceX កំណត់គោលដៅបេសកកម្មមិនមានមនុស្សនៅឆ្នាំ២០២៧ និងបេសកកម្មមានមនុស្សប្រហែលឆ្នាំ២០២៨ ដោយប្រើយាន Starship ទោះបីជាកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងក៏ដោយ។

ងាកមកផ្នែករបស់លោក Jeff Bezos គឺក្រុមហ៊ុនអវកាស Blue Origin វិញ ក៏កំពុងកាត់បន្ថយសកម្មភាពទេសចរណ៍អវកាស ដើម្បីផ្តោតធនធានទៅលើគម្រោងឋានព្រះច័ន្ទផងដែរ។ ក្រុមហ៊ុនកំពុងអភិវឌ្ឍយានចុះចត «Blue Moon» ហើយគ្រោងបាញ់បេសកកម្មមិនមានមនុស្សក្នុងឆ្នាំ២០២៦នេះ។ ឧបករណ៍សំខាន់ៗត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលអវកាស Johnson របស់ NASA សម្រាប់ការធ្វើតេស្តរួចហើយ។

ចិនជាហេតុជំរុញសំខាន់ការប្រកួតប្រជែងកាន់តែតានតឹង ព្រោះចិនកំពុងរៀបចំបេសកកម្មនាំអវកាសយានិកចុះលើឋានព្រះច័ន្ទនៅឆ្នាំ២០៣០។ អ្នកជំនាញឧស្សាហកម្មជឿថា ការប្រកួតរវាង SpaceX និង Blue Origin កំពុងជួយលើកល្បឿននវានុវត្តន៍អវកាសរបស់សហរដ្ឋអាមេរិក។

បច្ចុប្បន្ន SpaceX ត្រូវបានមើលឃើញថា មានអត្ថប្រយោជន៍ផ្នែកបច្ចេកវិទ្យា និងបទពិសោធន៍ហោះហើរច្រើនជាង ខណៈ Blue Origin មានវិធីសាស្ត្រអភិវឌ្ឍយ៉ាងប្រុងប្រយ័ត្ន និងផ្តោតលើយានចុះចតជាក់លាក់៕

អត្ថបទដែលជាប់ទាក់ទង