សម្តេចធិបតី៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឱ្យកុមារបានរៀនសូត្រយ៉ាងតិច៩ឆ្នាំ ក្នុងបរិស្ថានល្អ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជននិងកីឡា នឹងខិតខំធ្វើយ៉ាងណាឱ្យកុមារបានរៀនសូត្រយ៉ាងតិច៩ឆ្នាំ ក្នុងបរិស្ថានល្អ។
សម្ដេចមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស ទាំងជាង១២ម៉ឺននាក់ ដែលបានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ ហើយកាន់តែពិសេសទៅទៀតនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សទាំង៣០២០ដែលបានជាប់និទ្ទេសA។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តវិភាជថវិកាបន្ថែមសម្រាប់វិស័យអប់រំ តាមរយៈពង្រាយគ្រូបង្រៀនបន្ថែម វិក្រឹតការ និងជំនាញជាច្រើនទៀតដល់គ្រូ អ្នកគ្រូផងដែរ៕

