**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

រដ្ឋសភាកម្ពុជា ចាប់ដៃគូជាមួយ WHO ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពពិភពលោក នាពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នាថ្ងៃនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨, អ្នកតំណាងរាស្ត្រជាសមាជិកគណៈកម្មការ, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានពិភាក្សាការងារលម្អិតស៊ីជម្រៅជាមួយតំណាងអង្គការ WHO ដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Marianna Trias លើការរៀបចំខ្លឹមសារ និងបច្ចេកទេសនៃវេទិកានេះ។

តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះ តំណាងអង្គការ WHO ប្រចាំកម្ពុជា បានប្រកាសផ្តល់នូវជំនាញបច្ចេកទេស ដើម្បីធ្វើការងាររួមគ្នាជាមួយរដ្ឋសភាជាតិកម្ពុជា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឱ្យឆ្លើយតបចំគោលដៅនៃ «ការគ្របដណ្តប់សុខភាពជាសកល (UHC)» និង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។

តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការរៀបចំរួមគ្នានេះ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ នឹងផ្ដល់នូវទស្សាទានទានគន្លឹះថ្មីៗបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើការទប់ស្កាត់ជំងឺមិនឆ្លង (NCDs), លើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ។

ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ដៃគូអន្តរជាតិក៏បានប្រកាសជួយជ្រោមជ្រែងកម្ពុជា ក្នុងការបង្ហាញពីតួនាទីរបស់សភាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងសមធម៌។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ នេះ មិនត្រឹមតែជាវេទិកាផ្លាស់ប្តូរយោបល់រវាងសមាជិកសភាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំ និងការកៀរគរធនធានអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ជាដើម។

តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែខ្លាំងក្លា ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។

គួររំលឹកផងដែរថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក គឺជាបណ្តាញសភាដ៏មានឥទ្ធិពល ដែលមានបំណងពង្រឹងសមត្ថភាពសមាជិកសភាក្នុងការតាក់តែងច្បាប់ និងអនុម័តថវិកា ដើម្បីគាំទ្រដល់សុខភាពពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង