សម្តេចតេជោ និងឯកឧត្ដម តូ ឡឹម ដឹកនាំថ្នាក់ដឹកនាំបក្សជួបប្រជុំទ្វេភាគី នៅវិមាន៧មករា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍ការអញ្ជើញដល់វិមាន៧មករា(ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)របស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងបានថតរូបអនុស្សាវរីយ៍ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្ត្តវៀតណាមផងដែរ៕

