កម្ពុជាអនុញ្ញាត ឱ្យក្រុមហ៊ុន ដែលមានគុណ វុឌ្ឍិចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត នាំចូលមុខទំនិញសាច់បង្កក

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដោយ អនុញ្ញាត ឱ្យក្រុមហ៊ុន ដែលមានគុណ វុឌ្ឍិចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំចូលមុខទំនិញសាច់បង្កក។
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចនាំចូលសាច់បង្កកបាន លុះត្រាគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
-មានកម្មវត្ថុអាជីវកម្មសមស្របដូចជា «នាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់»
-មានប្រភពផ្គត់ផ្គង់សាច់បង្កកពីក្រៅប្រទេសច្បាស់លាស់
-ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង
-ត្រូវធានាអះអាងជាលាយលក្ខណ៍អក្សរថា «នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប»៕

