**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

អាល្លឺម៉ង់ទទូចឱ្យចិនបង្ហាញភាពអត់ធ្មត់ក្នុងការអភិវឌ្ឍសព្វាវុធរបស់ខ្លួន បន្ទាប់ពីការផុតសុពលភាព នៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយបង្អស់ រវាងអាមេរិកនិងរុស្ស៉ី

កង់បេរ៉ា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានទទូចឱ្យចិនបង្ហាញភាពអត់ធ្មត់ក្នុងការអភិវឌ្ឍសព្វាវុធរបស់ខ្លួន បន្ទាប់ពីការផុតសុពលភាព នៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយបង្អស់ រវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី។

ក្រុមអ្នកជំនាញបានព្រមានថា ទីបញ្ចប់នៃសន្ធិសញ្ញា New START នាថ្ងៃទី៥ ខែកុម្ភៈ អាចនឹងបើកផ្លូវសម្រាប់ការរត់ប្រណាំងសព្វាវុធថ្មីមួយ រវាងក្រុមប្រទេសមហាអំណាចនុយក្លេអ៊ែរ ហើយជំរុញឱ្យចិនពង្រីកចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងកង់បេរ៉ាអំឡុងទស្សនកិច្ចនៅប្រទេសអូស្រ្តាលី រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង លោក Johann Wadephul បាននិយាយថា «សន្ធិសញ្ញាគ្រប់គ្រងអាវុធណាមួយក៏ដោយដែលផុតសុពលភាព ចាំបាច់ត្រូវតែជាក្តីកង្វល់សម្រាប់យើង»។

លោក Wadephul បានបន្តថា ចិនគួរតែត្រូវរាប់បញ្ចូលក្នុងកិច្ចប្រឹងប្រែងគ្រប់គ្រងអាវុធថ្មីនាពេលអនាគត។

លោករដ្ឋមន្រ្តីបានបន្ថែមថា «ចិនតែងតែសង្កត់ធ្ងន់ថា ពួកគេឈរនៅជាមួយពហុភាគីនិយម ដូច្នេះពួកគេក៏ត្រូវតែស្តែងចេញពាក់ព័ន្ធការគ្រប់គ្រងសព្វាវុធដែរថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីភាពអត់ធ្មត់ ហើយសញ្ជាក់ថា ពួកគេតម្កល់ការជឿជាក់លើទំនាក់ទំនងអន្តរជាតិ»។

កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យកិច្ចព្រមព្រៀងថ្មីណាមួយ ចាំបាច់ត្រូវតែរាប់បញ្ចូលចិន។

លោក Rubio បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ កន្លងមកបានបញ្ជាក់ច្បាស់ណាស់ថា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធពិតប្រាកដមួយ ក្នុងសតវត្សរ៍ទី២១នេះ គឺវាមិនអាចទៅរួចទេបើមិនរាប់បញ្ចូលប្រទេសចិន ដោយសារតែចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័សរបស់ចិន»។

គួរបញ្ជាក់ថា ចំនួនអាវុធនុយក្លេអ៊ែររបសចិន ត្រូវគេរាយការណ៍ថាកំពុងរីកធំឡើងយ៉ាងលឿន ពោលគឺទីក្រុងប៉េកាំង ឥឡូវមានប្រព័ន្ធសម្រាប់បាញ់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត ប្រហែល៥៥០គ្រឿង ប៉ុន្តែនៅទាបជាងចំនួន៨០០គ្រឿង របស់សហរដ្ឋអាមេរិកនិងរុស្ស៉ី ដែលត្រូវបានកំណត់ក្រោមសន្ធិសញ្ញា New START៕

អត្ថបទដែលជាប់ទាក់ទង