**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

ក្រសួងការពារជាតិកម្ពុជា បដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃដែលផ្សាយព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា « បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។

យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។

ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង