**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅតែជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយ

ភ្នំពេញ៖ នៅក្នុងការធ្វើបទអន្តរាគមន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូល តែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក៏នៅជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធ នានា

ឯកឧត្តម សួស ប្រាថ្នា បានបន្តបញ្ហាប្រឈមទាំងនោះ រួមមាន៖ ១. ក្រសួង ស្ថាប័នមួយចំនួននៅមានភាពយឺតយ៉ាវក្នុងការរៀបចំកែសម្រួល ឬដាក់ចេញលិខិតបទដ្ឋានសម្រាប់គាំទ្រដល់ការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ។ គិតមកត្រឹមដើមឆ្នាំ២០២៦នេះ មានក្រសួងចំនួន៧ នៅមិនទាន់បានរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំផ្នែកបច្ចេកទេសសម្រាប់ការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញរបស់ខ្លួន ដែលបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្តរួចហើយនៅឡើយរួមមាន៖ ១.ក្រសួងសុខាភិបាល ២.ក្រសួងព័ត៌មាន៣.ក្រសួងបរិស្ថាន ៤.ក្រសួងពាណិជ្ជកម្ម ៥.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ៦.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៧.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «ចំពោះប្រភេទសេវាមួយចំនួនពាក់ព័ន្ធនឹងការងារផលិតកម្ម និងបសុព្យាបាល»។ បញ្ហានេះនាំឱ្យការផ្ដល់សេវារដ្ឋបាល មួយចំនួននៅមានភាពស្មុគស្មាញ នីតិវិធីសាំញ៉ាំ មានតម្រូវការឯកសារភ្ជាប់ច្រើន និងមានការអនុវត្តដាច់ដោយឡែកពីគ្នានៅតាមបណ្ដារដ្ឋបាលរាជធានី ខេត្តនីមួយៗនៅទូទាំងប្រទេស។

២. ក្រសួង ស្ថាប័នមួយចំនួនបានរៀបចំឱ្យមានការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យា (Online) ប៉ុន្តែបានទាញយកសិទ្ធិក្នុងការពិនិត្យនិងសម្រេច និងចំណូលទាំងនោះមកថ្នាក់ក្រសួងវិញ ឬមិនអនុវត្តទៅតាមបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ បើទោះបីជាមុខងារទាំងនោះត្រូវបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ ដែលក្នុងនោះរួមមាន៖

‐ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ មានប្រភេទ សេវាមួយចំនួន បានរៀបចំឱ្យមានការស្នើសុំតាម ប្រព័ន្ធអនឡាញ ដែលរដ្ឋបាលរាជធានី ខេត្តមិនអាចគ្រប់គ្រងលើដំណើរការឯកសារស្នើសុំសេវាទាំងនោះ បាន ដោយសារតែ មន្ទីរជំនាញគឺជាអ្នកទទួលសេវាពីប្រជាពលរដ្ឋ ចាត់ចែងពិនិត្យផ្ដល់យោបល់ បច្ចេកទេស និងផ្ដល់លទ្ធផលសម្រេចជូនប្រជាពលរដ្ឋដោយខ្លួនឯងនៅមន្ទីរតែម្ដង។ជារៀងរាល់ខែ រដ្ឋបាល រាជធានី ខេត្តទទួលបានតែចំណូលដុលពីការផ្ដល់សេវាទាំងនោះ និងរបាយការណ៍ដែលត្រូវ ចូលទៅពិនិត្យ និងទាញយកក្នុងប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

‐ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ រដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការកត់ត្រាចំណូល បែងចែកចំណូល និងអនុវត្តកិច្ចបញ្ជិកាគណនេយ្យលើប្រភេទសេវាមួយចំនួនធំក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយសារតែប្រភេទសេវាទាំងនោះត្រូវអនុវត្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយត្រូវបង់កម្រៃសេវាតាមប្រព័ន្ធធនាគារ ឬភ្នាក់ងារផ្ដល់សេវាផ្ទេរប្រាក់។ បន្ទាប់មក ចំណូលទាំងអស់ត្រូវប្រមូលផ្ដុំនៅគណនីរួមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបក្រសួង ធ្វើការបែងចែកចំណូល និងបើកផ្ដល់ចំណែកប្រាក់រង្វាន់ជូនគ្រប់ភាគីពាក់ព័ន្ធវិញ ហើយការបែងចែកនេះក៏បានភាពយឺតយ៉ាវផងដែរ។

‐ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ បានរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ទទួលការស្នើសុំសេវាតាមប្រព័ន្ធអនឡាញនៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រភេទសេវាដែលពិនិត្យ សម្រេចដោយក្រសួង និងប្រភេទសេវាដែលត្រូវអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយសារតែប្រព័ន្ធ បច្ចេកវិទ្យារបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រព័ន្ធរបស់ក្រសួងមហាផ្ទៃ នៅ មិនទាន់បានធ្វើសន្ធានកម្មទិន្នន័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពិនិត្យ សម្រេចលើការស្នើសុំសេវាគ្រប់សមត្ថកិច្ចតែម្ដង បើទោះបីមុខងារនោះបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយក៏ដោយ។ ពាក់ព័ន្ធនឹងករណីនេះ កាលពីចុងឆ្នាំ២០២៥ក្រុមការងារបច្ចេកទេសក្រសួងទាំងពីរបានជួបប្រជុំពិភាក្សាដោះស្រាយ និងឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសសម្រាប់ការធ្វើសន្ធានកម្មទិន្នន័យ។

៣.ទន្ទឹមនឹងការរៀបចំឱ្យមានប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្ដល់សេវាតាមវិស័យ នីមួយៗរួចហើយក៏ដោយ ក្រសួងស្ថាប័នមួយចំនួន (ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) នៅមិនទាន់បានធ្វើសន្ធានកម្មទិន្នន័យជាមួយកម្មវិធីព័ត៌មានវិទ្យាដែលក្រសួងមហាផ្ទៃបានរៀបចំសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិដោយសារតែមានការបារម្ភថា អាចនឹងបាត់បង់ភាពជាម្ចាស់លើប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ក្រោយការធ្វើសន្ធានកម្មទិន្នន័យ ឬរដ្ឋបាលថ្នាក់ក្រោមជាតិនឹងមិនប្រើប្រព័ន្ធរបស់ខ្លួនក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ ករណីនេះបានធ្វើឱ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាក និងភាពស្មុគស្មាញក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយសារតែគាត់ត្រូវប្រើប្រាស់ប្រព័ន្ធច្រើនក្នុងពេលតែមួយ។

៤. ការគាំទ្រផ្នែកបច្ចេកទេស និងទំនាក់ទំនងការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមរយៈប្រព័ន្ធតេឡេក្រាម ឬតាមរយៈប្រព័ន្ធទូរសព្ទ នៅមានភាពយឺតយ៉ាវ និងមិនទាន់ពេលវេលា ដែលនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការលំបាកក្នុងការផ្ដល់ព័ត៌មានជាក់លាក់ជូនប្រជាពលរដ្ឋ ឬផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

៥. បញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការបំពេញការងាររបស់រដ្ឋបាលរាជធានី ខេត្ត ដែលក្នុងនោះរួមមាន៖
‐ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់យល់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទស្សនទាន និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ព្រមទាំងធ្វើទំនើបកម្មដែលក្រសួង ស្ថាប័ន បានរៀបចំ និងដាក់ឱ្យអនុវត្ត ដែលជាហេតុធ្វើប្រសិទ្ធភាពនៃការគ្រប់គ្រង និងចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលក្នុងដែនសមត្ថកិច្ចខ្លួននៅមានកម្រិត
‐ ថ្នាក់ដឹកនាំរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនពុំបានចូលរួមប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយឱ្យបានពេញលេញ ដែលជាហេតុធ្វើឱ្យមានការកកស្ទះឯកសារនៅក្នុងកម្មវិធីព័ត៌មានវិទ្យា ហើយប្រជាពលរដ្ឋមិនអាចតាមដានចរន្ដឯកសារដែលខ្លួនបានដាក់ពាក្យស្នើសុំ
‐ ទីតាំងអគារអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តមួយចំនួនស្ថិតនៅទីតាំងមិនសមស្រប តូចចង្អៀតនិងមិនមានការថែទាំឱ្យបានស្អាតបាតឱ្យបានស័ក្តិសមជា កន្លែងទទួលសេវាពីប្រជាពលរដ្ឋ
‐ រដ្ឋបាលរាជធានី ខេត្តមួយចំនួនមិនទាន់បានអនុវត្តកិច្ចបញ្ជិការគណនេយ្យ និងបែងចែកចំណូលដែលទទួលបានពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានពេញលេញ និងត្រឹមត្រូវ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជាធរមាននៅឡើយ
‐ ការធ្វើបដិសណ្ឋារកិច្ចរបស់មន្ត្រីផ្ដល់សេវាមួយចំនួន (ទាំងមន្ត្រីផ្នែកជួរមុខ និង មន្ត្រីផ្នែកជួរក្រោយដែលជាមន្ត្រីជំនាញតាមវិស័យនីមួយៗ) នៅមានកម្រិត និងមិនបានអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការនាំឱ្យប្រជា ពលរដ្ឋមួយចំនួនមានការថ្នាំងថ្នាក់ និងខឹងសម្បារចំពោះអាកប្បកិរិយា និងឥរិយាបថមន្ត្រីមួយចំនួនតូច ដែលជារូបភាពមិនល្អអាចប៉ះពាល់ដល់ការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីផ្សេងៗ
‐ ការផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារដ្ឋបាលនៅតាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់រដ្ឋបាល នៅមិនទាន់បានធ្វើឡើងឱ្យបានទូលំទូលាយមិនទាន់ចំក្រុមគោលដៅ និងមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។

បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មមួយចំនួននៅមិនបានយល់ដឹងអំពីការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និង មិនបានមកស្នើសុំ ឬមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតឬអាជ្ញាបណ្ណសម្រាប់អាជីវកម្ម សេវាកម្មរបស់ខ្លួន។ ពេលខ្លះ ដោយសារតែការផ្សព្វផ្សាយរបស់យើង នៅមានកម្រិត នាំឱ្យមានការយល់ច្រឡំ ឬការចោទប្រកាន់ខុសពីការពិតមួយចំនួនមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលរដ្ឋបាលថ្នាក់ក្រោមជាតិចេញសេចក្ដីណែនាំ ឬជំរុញឱ្យប្រជាពលរដ្ឋឱ្យមកស្នើសុំសេវាផ្សេងៗ។

ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចបានគូសបញ្ជាក់ជូនខាងលើ ក្នុងគោលបំណងផ្តល់ការគាំទ្រ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ស្របតាមការកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គនាយកដ្ឋានរដ្ឋបាលបានកំណត់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦នេះ រួមមានដូចខាងក្រោម៖

១. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដើម្បីអនុវត្តការងារមួយចំនួន រួមមាន៖

‐ ប្រជុំពិភាក្សារៀបចំកែសម្រួលទំហំសេវា និងប្រភេទសេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗឱ្យស្របទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្ដែងនៃការវិវត្តផ្នែកសេដ្ឋកិច្ច-សង្គម និងភាពចាំបាច់ នៅតាមមូលដ្ឋាន
‐ រៀបចំកែសម្រួលរចនាសម្ព័ន្ធ បែបបទ នីតិវិធី និងដាក់ចេញសេចក្ដីណែនាំ បចេ្ចកទេសសម្រាប់ការផ្តល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ដើម្បីកាត់បន្ថយបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលដែលមានលក្ខណៈស្មុគស្មាញមកឱ្យមានលក្ខណៈកាន់តែសាមញ្ញ ងាយស្រួល និងអាចអនុវត្តដូចៗគ្នានៅទូទាំងប្រទេស‐ ជំរុញការធ្វើសន្ធានកម្មទិន្នន័យកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាតាមយ ន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្តល់សេវារបស់ក្រសួង ស្ថាប័នធានា បាននូវសិទ្ធិក្នុងការពិនិត្យ សម្រេច និងចំណូលដែល ទទួលបានពីការផ្ដល់សេវារដ្ឋបាលទាំងនោះ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រភេទសេវារដ្ឋបាលដែលក្រសួង ស្ថាប័នបាន ផ្ទេរជូន រដ្ឋបាលថ្នាក់ក្រោមជាតិរួចហើយ។

២. អគ្គនាយកដ្ឋានរដ្ឋបាលនឹងសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងរៀបចំឡើងវិញឱ្យបានច្បាស់លាស់នូវមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត សេចក្តីណែនាំ ស្តង់ដាបច្ចេកទេស និងនីតិវិធីអនុវត្តមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើស ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើការផ្តល់សេវាបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

៣. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ ផ្នែក ឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីបន្តជំរុញការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល ជាពិសេសគឺការ រៀបចំឱ្យមានការស្នើសុំ និងការផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើគ្រប់ប្រភេទសេវារដ្ឋបាល ដែលត្រូវ អនុវត្តតាមយន្តការច្រកចេញចូលតែមួយ។

៤. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តសហការ ជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការសិក្សាលទ្ធភាពរៀបចំឱ្យមានមជ្ឈមណ្ឌលប្រមូលផ្ដុំការផ្ដល់សេវាតាមទីប្រជុំជន (PublicService mall) ស្របតាមការកំណត់ក្នុងផែនការអនុវត្តប្រាំឆ្នាំទី២ (ផអ៥ទី២) នៃកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០)។ មជ្ឈមណ្ឌល នេះនឹងប្រមូលផ្ដុំទាំងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងប្រភេទសេវាដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមកស្ថិតនៅទីតាំងតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជា-ពលរដ្ឋក្នុងការស្នើសុំនិងទទួលសេវាផ្សេងៗ។

៥. អគ្គនាយកដ្ឋានរដ្ឋបាលនឹងបន្តផ្ដល់ការគាំទ្រ រៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ រៀបចំក្រុមការងារជាក់លាក់ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល តែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអំពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយឱ្យបានកាន់ តែទូលំទូលាយតាមគ្រប់មធ្យោបាយ ចំក្រុមគោលដៅ និងមានប្រសិទ្ធ ភាពខ្ពស់។ ជារួមការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយមិនត្រឹមតែជាការបំពេញ ការងារ រដ្ឋបាល ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បម្រើ ប្រជាពលរដ្ឋ ដោយស្មោះស្ម័គ្រ មានអាកប្បកិរិយានិងឥរិយាបថល្អប្រសើរ មានភាពរួសរាយ រាក់ទាក់ និងពន្យល់ដល់ប្រជាពលរដ្ឋ ដោយភាពអត់ធ្មត់ ទើបទទួលបានការគាំទ្រ និងការផ្ដល់ទំនុកចិត្ត ជឿជាក់ ពីសំណាក់ ប្រជាពលរដ្ឋ មកលើអាជ្ញាធរដោយប្រកាន់យកទិសស្លោក« សេវាល្អ បែបបទ នីតិវិធីសាមញ្ញ ងាយស្រួល មន្រ្តីបម្រើសេវា មានក្រមសីលធម៌ល្អ នាំឱ្យប្រជាពលរដ្ឋពេញចិត្ត»៕

អត្ថបទដែលជាប់ទាក់ទង