អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំស្រែហ៊ុយ អាណត្តិទី៥
ភ្នំពេញ៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំស្រែហ៊ុយ អាណត្តិទី៥ ។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋ សរុបប្រមាណជា ៣០០នាក់ ដែលបានប្រព្រឹត្តទៅនៅ សាលាឃុំ ស្រែ ហ៊ុយ ស្រុកកោះញែក ។