**លោកជំទាវ ខៀវ សុផានី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិភាក្សាលើការត្រៀមរៀបចំ និងអនុវត្តការធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស**ឯកឧត្ដម ស្វាយ សំអ៊ាង ទទួលជួបសំណេះសំណាលជាមួយសប្បុរសជន និងទទួលមូលនិធិមនុស្សធម៌ ក្នុងឱកាសខួបទី១៦១ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ឧត្តមសេនីយ៍ឯក ងួន ស្រេង អញ្ជើញបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលរាជធានីភ្នំពេញ ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ**ក្រសួងការបរទេស ជួបប្រជុំជាមួយតំណាងក្រសួង/ស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង**កម្ពុជា អរគុណសហព័ន្ធស្វីស ចំពោះការផ្តល់ជំនួយយ៉ាងថ្លៃថ្លា ក្នុងវិស័យសុខាភិបាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់មន្ត្រីថ្មី ដែលទើបតែបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ថា “ការងារឆ្ពោះទៅមុខមានច្រើន និងមិនងាយស្រួលពេកនោះទេ”**កម្ពុជា និងរូម៉ានី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត**ក្រុមហ៊ុន Hyosung Group Ltd. នឹងស្វែងយល់បន្ថែមអំពីសក្ដានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា**បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា**ក្រុមហ៊ុន Daewoo E&C បង្ហាញបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា**ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញាចិត្តក្នុងការរួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ-កម្ពុជា ឱ្យកាន់តែរីកចម្រើន**ក្រសួងមុខងារសាធារណៈ នឹងរៀបចំប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចំនួន៤៤១កន្លែង នៅថ្ងៃស្អែក**ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធនាគារ**ឯកឧត្តម នេត្រ ភក្ត្រា៖ សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំនិងរដ្ឋបាលស្រុក**ក្រុមហ៊ុន Hanshin E&C បង្ហាញបំណងពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង**រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាល អំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម របស់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់**បឹងកន្សែងនឹង ក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអុំទូក ឆ្នាំ២០២៤**ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ**ក្រសួងការងារ ប្រកាសបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នារៀបចំអនុក្រឹត្យស្តីពីវិធានការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ដើម្បីងាយស្រួលឱ្យមន្ត្រីជំនាញ ជាពិសេសខាងសាលារៀនមានមូលដ្ឋានជាក់លាក់ក្នុងការចាត់វិធានការរឹបអូស និងហាមឃាត់ដល់សិស្សនិស្សិតកុំឱ្យប្រើប្រាស់។
ក្នុងកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដើម្បីដោះស្រាយបញ្ហាបារីអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានអនុក្រឹត្យមួយដោយ ឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ពាក្យបច្ចេកទេសដែលទទួលស្គាល់ពីអង្គការសុខភាពពិពលោក កំណត់មុខសញ្ញា អាយុ អ្នកប្រើប្រាស់ និងប្រភេទនៃឧបករណ៍ដែលត្រូវហាមឃាត់ ។
សំឡេង៖«ចេញជាអនុក្រឹត្យមួយ ដើម្បីកំណត់ទោសទណ្ឌ ចំពោះអ្នកចរាចរ អ្នកលក់ចែកចាយបារីអេឡិចត្រូនិចនេះ បើសិនជាយើងមានច្បាប់កំណត់ថាបារីអេឡិចត្រូនិកនេះខុសច្បាប់ យើងអាចឱ្យអាជ្ញាធរមូលដ្ឋានចុះទៅបង្ការប ហើយក៏ផ្តល់នូវសិទ្ធិរបស់នាយកសាលាចុះទៅជាមួយអាជ្ញាធរមូលដ្ឋានក្នុងការហាមឃាត់ តូបនៅជុំវិញកន្លែងលក់ តូបនៅជុំវិញសាលារៀន នេះយើងមានមូលដ្ឋានច្បាប់» ។
ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងហានិភ័យបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាសេចក្តីណែនាំ ដែលកំណត់បញ្ជាក់ថាបារីអេឡិចត្រូនិក ត្រូវបានចាត់ទុកជាប្រភេទមួយនៃគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងត្រូវហាមឃាត់និងបង្រ្កាបចំពោះការនាំចូល ជួញដូរ ចរាចរ និងប្រើប្រាស់នៅក្នុងប្រទេស។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ជាខ្លាំងលើបញ្ហានេះ និងបានដាក់ចេញនូវសេចក្តីណែនាំមួយចំនួនកន្លងមក រូមមាន ៖ សេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន (មិថុនា ២០២២) សេចក្ដីណែនាំស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ ឆ្នាំ២០២១ សេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ ឆ្នាំ២០២៣ សេចក្ដីណែនាំខាងលើនេះ មានគោលបំណងលើកកម្ពស់គុណភាពសុខភាពសិក្សា ដើម្បីធានាបានធនធានមនុស្សប្រកបដោយសក្តានុភាពឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ផ្អែកលើសេចក្តីណែនាំទាំងនេះ អង្គភាពចំណុះក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត តែងតែសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងមានវិធានចំពោះសិស្សនិងនិស្សិតដែលបាននិងកំពុងប្រើប្រាស់។
បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក្ដី ក៏ការប្រើប្រាស់បារីអេឡិចត្រូនិក នៅតែចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ បើយោងតាមការស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ បានបង្ហាញថា ប្រមាណ៨០%នៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិក គឺជាសិស្សនិងនិស្សិត ប៉ុន្តែភាគច្រើនមិនប្រើប្រាស់ក្នុងបរិវេណគ្រឹះស្ថានសិក្សាទេ គឺពួកគាត់ប្រើប្រាស់នៅហាងកាហ្វេ/ភោជនីយដ្ឋាន សួនសាធារណៈ ក្លឹបកម្សាន្ត តាមដងផ្លូវ ហាងកាត់សក់/ចាក់សាក់ និងនៅផ្ទះជាដើម។ ការសិក្សាក៏បានបង្ហាញថា ប្រភពនៃការចែកចាយលក់បារីអេឡិចត្រូនិកធំចម្បងបំផុត គឺការលក់តាមប្រព័ន្ធអនឡាញដូចជា Facebook, Tik Tok, Telegram ជាដើម។
ឯកឧត្តមស្នើសុំកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ច ក្នុងការចាត់វិធានការលើការចែកចាយលក់បារីអេឡីចត្រូនិក ជាពិសេសតាមប្រព័ន្ធអនឡាញ និងការចរាចរដោយសេរីនៃផលិតផលនេះ នោះទើបយើងការពារកុមារនិងយុវជនដែលជាធនធានមនុស្សជំនាន់ក្រោយយើងបាន។
សូមបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីន ធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល និងគ្លីសេរីន វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង