**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រាជរដ្ឋាភិបាល នឹងបន្តតាមដាន និងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ជាប្រមុខដឹកនាំ នឹងបន្តតាមដាននិងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ការបង្កើតឱ្យមានទារកដ្ឋាន និងមត្តេយ្យ សហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធនានា ការកែលម្អកន្លែងទទួលទានអាហារ ឬអាហារដ្ឋាននៅតាម រោងចក្រដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែង ទទួលទានអាហារ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដោយរួមបញ្ចូលទាំងការគិតគូរអំពីកត្តាអនាម័យ រំហូរខ្យល់ និងសីតុណ្ហភាពទាំងនៅកន្លែងទទួលទានអាហារ និងកន្លែងធ្វើការឱ្យបានល្អ ជាពិសេសនៅរដូវប្រាំង ការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ និងកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់ បងប្អូនកម្មករនិយោជិត និងពលករទេសន្តប្រវេសន៍ អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ សមត្ថភាព និងកំម្រិតជំនាញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាពលករទេសន្តប្រវេសន៍។

នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារលិខិតនាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែងយកពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នឹងជំរុញឱ្យមានចីរភាពនៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនាសង្គម ការយោគយល់អធ្យាស្រ័យគ្នានៅកន្លែងការងារ និងយន្តការដោះស្រាយវិវាទការងារនៅកម្រិតសហគ្រាស គ្រឹះស្ថាន នៅកម្រិតក្រសួង និងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សម្តេចធិបតី បន្ថែមថា សម្តេចថនឹងបន្តចុះជួបបងប្អូនកម្មករនិយោជិត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ ដែលសម្តេចបានដាក់ចេញកន្លងទៅ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្ដាប់ឱ្យបាននូវសំណូមពររបស់បងប្អូន កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក៏ដូចជាបងប្អូនពលករកម្ពុជានៅក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង