រដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤

រតនគិរី៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤ អនុម័ត របៀបវារៈចំនួន៣ កិច្ចប្រជុំនេះបានរៀបចំធ្វើឡើង នៅសាលប្រជុំអគារA សាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តរតនគិរីជាច្រើនរូបទៀតផងដែរ។
កិចច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤នា ពេលនេះ មានរបៀបវារៈចំនួន៣ លើកយកមកពិនិត្យ និងពិភាក្សារួមមាន៖
១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា និងលើកទិស ដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារប្រចាំឆ្នាំ២០២៦៕

