**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

សហរដ្ឋអាម៉េរិក ដាណឺម៉ាក និងហ្គ្រីនឡែនស្ថានការណ៍ហាក់ប្រសើរឡើងបន្តិចវិញ បន្ទាប់ពីកិច្ចពិភាក្សាររួច

បរទេស៖ ពិភពលោកកំពុងដកដង្ហើមធំ តាមដានរឿងរ៉ាវដ៏រសើបនៅតំបន់ប៉ូលខាងជើង ប៉ុន្តែស្ថានការណ៍ហាក់ប្រសើរឡើងបន្តិចវិញ បន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក ដាណឺម៉ាក និងហ្គ្រីនឡែន ចាប់ផ្តើមឡើងកាលពីថ្ងៃពុធទី២៨មករា ដោយភាគីទាំង៣ ស្វែងរកការដោះស្រាយវិបត្តិការទូតដ៏តឹងតែង ជុំវិញការគំរាមកំហែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងដែនទឹកដីអាកទិក។

កិច្ចពិភាក្សាការទូតនេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែរវាងដាណឺម៉ាក និងសហរដ្ឋអាម៉េរិក ដែលសមាជិកណាតូដូចគ្នា។ ជាមួយគ្នា ក្រសួងការបរទេសដាណឺម៉ាក អះអាងនៅក្នុងការអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅកាន់រ៉យទ័រ ថា៖”មន្ត្រីជាន់ខ្ពស់មកពីប្រទេសដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាម៉េរិក បានជួបប្រជុំដើម្បីពិភាក្សាពីរបៀបដែលយើងអាចដោះស្រាយកង្វល់របស់អាម៉េរិក អំពីសន្តិសុខនៅតំបន់អាក់ទិក”។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានលើកឡើងថា ពេលនេះ សហរដ្ឋអាម៉េរិកកំពុងដំណើរការផែនការមួយទាក់ទងនឹងកោះទឹកកកហ្គ្រីនឡែន ហើយថា នឹងមានកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយមន្ត្រីមកពីហ្គ្រីនឡែន និងដាណឺម៉ាក លើបញ្ហានេះ។ យ៉ាងណា ការអំពាវនាវម្ដងហើយម្ដងទៀតរបស់ ត្រាំ លើការគ្រប់គ្រងហ្គ្រីនឡែន បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការបែកបាក់នៃ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ឬអង្គការណាតូ-អូតង់។

ដាណឺម៉ាក ជាម្ចាស់អធិបតេយ្យភាពកោះហ្គ្រីនឡែន បានបង្ហាញជំហរច្បាស់ៗថា ទឹកដីអាកទិកមិនមែនជាទំនិញសម្រាប់ដាក់ដេញថ្លៃនោះទេ។ គួរជម្រាបថា កិច្ចប្រជុំនៅរដ្ឋធានីកូប៉ិនហាកនេះ មិនមែនគ្រាន់តែជាការជជែកគ្នាសាមញ្ញឡើយ ប៉ុន្តែវាជាការផ្សះផ្សាសាមគ្គីភាព ដែលកំពុងប្រេះស្រាំ។ ម្យ៉ាងវិញទៀត វត្តមានរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ក្នុងសំណុំរឿងនេះ បានបន្ថែមភាពតានតឹងមួយកម្រិតទៀត ព្រោះថា  ទោះបីលោក រ៉ូប៊ីអូ ប្រើភាសាការទូតបែបបច្ចេកទេស ដោយលើកយកហេតុផលសន្តិសុខតំបន់អាកទិក មកធ្វើជាខែលការពារក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រ «ទន់បង្ក្រាបរឹង» របស់រដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីគំរាមវាយសង្គ្រុប និងប្រើប្រាស់លុយទិញ គ្មានប្រសិទ្ធភាព ខណៈអាម៉េរិកទំនងជាមិនចោលគំនិតចង់គ្រប់គ្រងកោះនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង