**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់នៅខណ្ឌបឹងកេងកង, ឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង បានបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ នៅខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនជនដៃដល់ជនជាតិចិនម្នាក់ និងរំដោះនារីរងគ្រោះជនជាតិខ្មែរម្នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ដោយកម្លាំងជំនាញបានចុះឆែកឆេរចំនុចអាគារលេខ ៦២៣ AGILE SKY RESIDENCE នៅផ្លូវមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាក់ស្ដែងកម្លាំងចម្រុះបានធ្វើការឆែកឆេរបន្ទប់លេខA36-16 និងបន្ទប់លេខA36-17 ធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពាក់ព័ន្ធក្នុងករណីឃុំ ឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ចំនួន៥,០០០ដុល្លារ។

ជនសង្ស័យឈ្មោះ REN XIAOPENG អាយុ៤២ឆ្នាំ ជនជាតិចិនស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36-17 ជាន់ទី36។ ជនរងគ្រោះឈ្មោះ ហួរ គឹមហួ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ និងជនសង្ស័យ បានចូលមកស្នាក់នៅបន្ទប់លេខ A36-16 និងបន្ទប់លេខ A36 -17 ជាន់ទី36 អាគារខាងលើ។

លុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឆាតទៅទារលុយបងស្រីបង្កើតជនរងគ្រោះចំនួន៥,០០០ដុល្លារ បន្ទាប់មកបងស្រីរបស់ជនរងគ្រោះ បានមករាយការណ៍ នកងដាក់ពាក្យប្តឹងនៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣។

សម្ភារដកហូតរួមមាន៖ លិខិតឆ្លងដែនចំនួន០១ច្បាប់, សៀវភៅការងារជន បរទេសចំនួន០១សន្លឹក, ម្សៅម៉ត់សចំនួន ០២កញ្ចប់ (សង្ស័យថាគ្រឿងញៀន), ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច២ ធំ២(សង្ស័យថាគ្រឿង ញៀន), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២, ថ្នាំគ្រាប់អក្សរwwy ចំនួន១២គ្រាប់, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងខ្សែច្រវ៉ាក់ដែកអ៊ីណុកពណ៌សប្រវែងជាង១ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង