**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថាពិធីផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងឱ្យអ្នកពាក់ព័ន្ធទាំងអស់បានជ្រួតជ្រាប ទូលំទូលាយអំពីខ្លឹមសារ អនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែកន្លែងស្នាក់នៅប្រមូលផ្តុំរបស់កងយោធពលខេមរភូមិន្ទ និង កងកម្លាំងនគរបាលជាតិ។

លោកជំទាវ បានបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួនដែលមានចែងក្នុងអនុក្រឹត្យដូចខាងក្រោម៖

-ក្រសួងមហាផ្ទៃមានសមត្ថកិច្ចដឹកនាំអនុវត្តអនុក្រឹត្យនេះ។ ក្រសួងមហាផ្ទៃធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក្នុងការអនុវត្តការងារដែលបានទទួលប្រតិភូកម្មពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង។
-អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានតួនាទីជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគ្រប់គ្រង ការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ។

-អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានភារកិច្ចដឹកនាំការងារ គ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ។ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាចតម្រូវឱ្យប្រធានអង្គភាពឬអ្នកគ្រប់គ្រង ឬអ្នកតំណាងនៃទីតាំងរស់នៅប្រមូលផ្តុំ ផ្តល់បញ្ជី ឈ្មោះអ្នកស្នាក់នៅ និងឯកសារសម្គាល់ការស្នាក់នៅ និង/ឬ ឯកសារផ្សេងៗពាក់ព័ន្ធនឹងការស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំជូនសមត្ថកិច្ចពាក់ព័ន្ធលើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមការកំណត់។

ខាងលើនេះជាខ្លឹមសារនៃមាត្រាសំខាន់ៗ ដែលពាក់ព័ន្ធនឹងអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ដែលត្រូវចូលរួមអនុវត្ត ក្នុងនោះក៏នៅមានមាត្រា ដែល ពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក៏ដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលត្រូវចូលរួមអនុវត្ត និងត្រូវមានកិច្ចសហការរវាងស្ថាប័នរដ្ឋ វិស័យឯកជន ដែលមានដូចជា៖ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ម្ចាស់ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងសហគមន៍មូលដ្ឋានដែលមានប្រជាពលរដ្ឋជាតួអង្គសំខាន់ក្នុងការរាយការណ៍នៅ ពេលមានការសង្ស័យលើករណីមានការប្រមូលផ្តុំដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង