**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026

ថៃ-ភូមា ឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារយ៉ាងសន្ធាប់ដោយដ្រូនអត្តឃាត

បរទេស៖ ព្រំដែនថៃ-ភូមា ឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារយ៉ាងសន្ធាប់ដោយដ្រូនអត្តឃាត ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNU) ប៉ុន្តែគ្រាប់បានផ្លាតចូលទៅកម្ទេចផ្ទះប្រជាជនថៃ។ មេបញ្ជាការកងទ័ពជើងគោកថៃ ភ័យស្លន់ស្លោ ប្រញាប់ប្រញាល់ទៅកាន់សមរភូមិមុខ ដើម្បីលើកទឹកចិត្តកងទ័ព និងបញ្ជាឱ្យមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត…។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែនបំបែកខ្លួន នៅទល់មុខភូមិម៉ែកនកេន និងភូមិហួយមហាវង្ស ក្នុងឃុំមហាវ៉ាន់ ស្រុកម៉ែសូត្រ នៃខេត្តតាក ប្រទេសថៃ។ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអត្តឃាតជាច្រើនគ្រឿង រួមទាំងដ្រូនទម្លាក់គ្រាប់បែក ដើម្បីកំណត់គោលដៅទីតាំងរបស់ក្រុមប្រដាប់អាវុធការ៉ែន ក្នុងក្រុងម្យ៉ាវ៉ាឌី រដ្ឋកាយីន ជាប់ព្រំដែនថៃ។ យ៉ាងណា តួលេខអំពីជន​រង​គ្រោះ​នៅ​តំបន់​នេះ​ មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែរបាយការណ៍​​បង្ហាញ​ថា ទាហាន​មីយ៉ាន់ម៉ា​ ​ព្យាយាម​ដណ្តើម​យក​មូលដ្ឋាន​យោធាប៉ាស័ក្តិ (Pa Sak) ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន មិន​បាន​ជោគជ័យ ខណៈការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ ​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​ជន​ស៊ីវិល​ថៃ​មួយ​ខ្នង​។

អង្គុយលែងនឹង អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោក ផៈណា ក្លែវផ្លតធូក និងប្រតិភូយោធា បានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពសន្តិសុខរបស់កងកម្លាំងការពារព្រំដែនដោយផ្ទាល់។ យោធាថៃ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសានយ៉ៃលូ (ซานยายหลู่) ឃុំម៉ែគូ (แม่กู่) ក្នុងស្រុកម៉ែសូត្រនៃខេត្តតាក។ គួរជម្រាបថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃ-ភូមា ពេលនេះ មិនមែនគ្រាន់តែជាការប៉ះទង្គិចធម្មតានោះទេ ប៉ុន្តែវាបាននិងកំពុងដុតរោលដល់សន្តិសុខព្រំដែនថៃយ៉ាងធ្ងន់ធ្ងរ។

ការប្រើប្រាស់ដ្រូនអត្តឃាតយ៉ាងសន្ធាប់ពីសំណាក់របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែជាការប៉ុនប៉ងកម្ទេចក្រុមការ៉ែនឱ្យរលាយខ្សុលនោះទេ ប៉ុន្តែវាបានឆ្លងចូលដោយប្រយោលក្នុងទឹកដីថៃ។ លើសពីនេះ វត្តមានផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ នៅសមរភូមិមុខ ខេត្តតាក មិនមែនគ្រាន់តែជាការចុះសួរសុខទុក្ខធម្មតាទេ ប៉ុន្តែវាជាការត្រៀមលក្ខណៈ ដើម្បីសង្គ្រាមផងដែរ។

អត្ថបទដែលជាប់ទាក់ទង