**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

អ្នកនាំពាក្យក្រសួងការងារ ក្រើនរំលឹកដល់បងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យកុំភ្លេចចូលរួមវេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនាចុងសប្ដាហ៍នេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ដើមឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់បងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។

លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងនាំយកឱកាសការងារដែលមាននៅក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់កន្លែងជូនដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។

លោកបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ វេទិកាការងារនឹងចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកថ្ងៃអាទិត្យ ទី២៥ ខែមករា នឹងបន្តរៀបចំឡើងនៅបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចូលរួមវេទិកានេះនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។

លោកថ្លែងថា៖«សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចមកចូលរួមវេទិកាការងារទាំង២ខេត្តនាចុងសប្តាហ៍នេះ ដែលមានឱកាសការងារជិត៩ម៉ឺនកន្លែង ក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងដៃគូពាក់ព័ន្ធដើម្បីបងប្អូនអតីតពលករអាចដាក់ពាក្យ និងសម្ភាសការងារបានភ្លាមៗ នៅទីតាំងវេទិការផ្ទាល់តែម្តង»។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអតីតពលករមកពីប្រទេសថៃងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្ដាខេត្ត ក្រុងចំនួន១៤ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង