**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋមន្រ្តីសុខាភិបាល ជំរុញបុគ្គលិកសុខាភិបាល ឱ្យបង្កើនស្មារតីឯកភាពជាតិ​ និងត្រូវតបស្នងការពលីជីវិតរបស់វីរយុទ្ធជន

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១៧៧រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីប្រភពកំលាំង របស់ក្រសួងសុខាភិបាល ដែលកើតចេញពីការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពក្នុងពេលកន្លងមក និងជំរុញឱ្យបុគ្គលិកសុខាភិបាល បន្តរក្សាភាពរឹងមាំនេះ ឱ្យមាននិរន្តរ៍ភាព។ នៅក្នុងកាលៈទេសៈលំបាកនេះ បុគ្គលិកសុខាភិបាល ត្រូវរួបរួមបង្កើនស្មារតីឯកភាពជាតិ និងប្រែក្លាយការគោរព ការលះបង់របស់វីរកងទ័ព ឱ្យក្លាយទៅជាការខិតខំបម្រើសេវាជូនប្រជាជន និងកងទ័ពឱ្យកាន់តែប្រសើរឡើង។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកនវានុវត្តន៍សម្រាប់លើកកម្ពស់ប្រសិទ្ធិភាពការងារ រួមមាន៖(១)បង្កើតយន្តការវាយតម្លៃគុណភាពបុគ្គលិក (២)រៀបចំការប្រឡងប្រណាំងស្នាដៃបុគ្គលិក (៣)ការប្រើប្រាស់អាហារដ្ឋានរបស់អង្គភាព សម្រាប់បង្កើនសាមគ្គីភាព (៤)ផ្តល់ឱកាសជូនបុគ្គលិកប្រើប្រាស់ភាពជាអ្នកដឹកនាំ ដើម្បីសម្រេចកិច្ចការដែលប្រគល់ជូន (៥)បង្កើតជាស្តង់ដារសម្រាប់អនុវត្តការងារ (៦)បង្ហាញពីសេវាកម្មដែលមានជូនសាធារណៈជនជ្រាប (៧)រៀបចំឱ្យមានកន្លែងផ្តល់ព័ត៌មាន និងផ្តល់យោបល់វេជ្ជសាស្រ្ត (៨)រៀបចំឱ្យមាន QR code សម្រាប់សម្រួលការទូទាត់សេវា (៩)បុគ្គលិកសុខាភិបាលត្រូវយកចិត្តទុកដាក់លើសុខភាពខ្លួនឯង (១០)បង្កើតមូលនិធិតាមអង្គភាព សម្រាប់ជួយបុគ្គលិកក្នុងគ្រាអាសន្ន (១១)បង្កើនការសន្សំសំចៃការចាយវាយចំណូលហិរញ្ញប្បទាន (១២)ស្រាវជ្រាវរកចំណុចមិនទាន់ល្អ ដើម្បីលម្អ (១៣)មានយន្តការទទួលយកព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា និង(១៤)មានយន្តការផ្តល់ព័ត៌មាន និងប្រមូលព័ត៌មានពីសហគមន៍និងអជ្ញាធរ។

ជាកិច្ចបន្ត ក្រុមការងារការិយាល័យសុខាភិបាលស្រុកស្រែអំបិល នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើបទបង្ហាញពីការប្រើប្រាស់PDIA សម្រាប់ទាក់ទាញឱ្យប្រជាជន មកប្រើប្រាស់សេវាកាន់តែច្រើន។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានជំរុញឱ្យមន្រ្តីយើងគិតគូរពីការធានាឱ្យបាន នូវការតភ្ជាប់នៃសេវាថែទាំ និងព្យាបាលគ្រប់កម្រិត (continuity of care) ហើយបុគ្គលិកសុខាភិបាលម្នាក់ៗ ត្រូវផ្តោតសំខាន់ និងតម្កល់ខ្ពស់បំផុតនូវក្រមសីលធម៌វិជ្ជាជីវៈ នោះគឺផ្តើមពីការស្រលាញ់ ផ្តល់គុណតម្លៃនៃវិន័យវិជ្ជាជីវៈ (professional discipline) ដែលនេះគឺជាមូលដ្ឋាននៃការធានាបានសុវត្ថិភាពអ្នកជំងឺ ធានាបានគុណភាពសេវា ធានាបានការគោរពអ្នកជំងឺ និង ធានាបាននូវការគោរព-ការផ្តល់គុណតម្លៃដល់ខ្លួនឯង និងសមូហភាព (អង្គភាពទាំងមូល)៕

អត្ថបទដែលជាប់ទាក់ទង