**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង

បទវិភាគ៖និន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ

ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា “បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាននិងមានលក្ខខណ្ឌក្នុងការរក្សាឱ្យសេដ្ឋកិច្ចដំណើរការទៅរកស្ថិរភាពនិងភាពល្អប្រសើរ” ។
តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែមករាបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន ១៤០,១៨៧៩ ទី្រលានយាន់ប្រាក់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង បើគិតតាមតម្លៃថេរ បានកើនឡើងចំនួន ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
បើមើលពីត្រីមាសនីមួយៗអាចឃើញថា ផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ GDP ប្រចាំត្រីមាសទីពីរបានកើនឡើង ៥,២ ភាគរយ GDP ប្រចាំត្រីមាសទីបីបានកើនឡើង ៤,៨ ភាគរយ ហើយ GDP ប្រចាំត្រីមាសទីបួនបានកើនឡើង៤,៥ ភាគរយ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ុតមាំមិនងាករេនូវការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយសេដ្ឋកិច្ចបានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ដែលឆ្ពោះទៅរកគុណភាពល្អនិងភាពវិជ្ជមាន ។ នៅឆ្នាំ ២០២៥ សមាមាត្រនៃតម្លៃបន្ថែមនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ធុនមធ្យមនិងធំក្នុងតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានឡើងដល់ ១៧,១ ភាគរយ ហើយអត្រារួមចំណែកនៃការចំណាយខាងការប្រើប្រាស់ចុងក្រោយចំពោះកំណើនសេដ្ឋកិច្ចមានចំនួនលើសពី ៥០ ភាគរយ ។ ទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៣,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ចំណែកឯការធានាខាងជីវភាពរស់នៅរបស់ប្រជាជនមានភាពខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាព ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅទូទាំងប្រទេសចិនបានកើនឡើង ៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ដែលដើរស្របជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងពេលដំណាលគ្នា ។
នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចចិនបានឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មីនិងគុណភាពថ្មីក្រោមកម្លាំងសម្ពាធ គោលដៅតាមការរំពឹងទុកសំខាន់ៗត្រូវបានសម្រេចដោយគាប់ប្រសើរដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើកដ៏ខ្លាំងក្លា វាបានចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៦ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានបង្ហាញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃ”ការឆ្ពោះទៅរកភាពច្នៃប្រឌិតថ្មី” ។ តាមទិន្នន័យដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញឱ្យឃើញថា សន្ទស្សន៍នវានុវត្តន៍របស់ចិនបានឈរនៅលដាប់ ១០ លេខខាងមុខនៅលើពិភពលោកជាលើកដំបូង ។ ពីការស្វែងរកថ្មីក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋានដល់សមិទ្ធផលថ្មីនៃបច្ចេកវិទ្យាស្នូល ពីការរួមបញ្ចូលយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មដល់ការអនុវត្តជាក់ស្តែងយ៉ាងទូលំទូលាយនៃសមិទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន ដំណឹងល្អស្តីពីសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិនក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាកង់ទិចជាដើមបានស្តាប់ឮជាញឹកញាប់ សមិទ្ធផលនៃការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនបានលេចចេញជាបន្តបន្ទាប់ ហើយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិនទទួលបានការអភិវឌ្ឍនិងវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ។
សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល ល្បឿនកំណើននៃសេដ្ឋកិច្ចចិនបានកាន់លំដាប់ថ្នាក់នាំមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោកដែលបានក្លាយជាប្រភពកម្លាំងចលករដែលមានភាពនឹងនរជាងគេនិងអាចជឿទុកចិត្តជាងគេនៃកំណើនសេដ្ឋកិច្ចសកល ហើយតាមការប៉ាន់ប្រមាណ អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ ដូចការចុះផ្សាយរបស់កាសែត«Financial Times»អង់គ្លេសដែលបានលើកឡើងថា “ឆ្នាំ ២០២៦ បានចាប់ដំណើការនូវដំណាក់កាលថ្មីនៃការអនុវត្តផែនការ ៥ ឆ្នាំជុំថ្មីរបស់ប្រទេសចិន ។ សេដ្ឋវិទូព្យាការណ៍ថា រដ្ឋាភិបាលមជ្ឈិមនិងរដ្ឋបាលមូលដ្ឋាននឹងដាក់ចេញនូវវិធានការពាក់ព័ន្ធមួយចំនួនដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ឱ្យកំណើនសេដ្ឋកិច្ចមានការចាប់ផ្តើមដ៏នឹងនរនិងរឹងមាំ” ។ លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ ៕

អត្ថបទដែលជាប់ទាក់ទង