**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រគល់ស្បៀង និងសម្ភារៈរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញប្រគល់ស្បៀង និងសម្ភារៈរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិតបន្តថា សង្គ្រាមឈ្លានពានពីយោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា លើកទី១រយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥) និងលើកទី២ រយះពេល២១ថ្ងៃ (ពីថ្ងៃទី៧- ២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្ហាញនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជា ពិសេសភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ បានធ្វើឲ្យសត្រូវខ្លាបខ្លាច ហើយប្រជាពលរដ្ឋខ្មែរនូវគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសគាំទ្រ និងជឿជាក់ ទាំងស្រុងលើសមត្ថភាពបទពិសោធន៍ និងឆន្ទះស្នេហាជាតិដ៏មោះមុតរបស់វីរកងទ័ពកម្ពុជា ព្រមទាំងបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបានចូលរួមចំណែកផ្ដល់នូវស្បៀង អាហារ សម្ភារ និងថវិកា យ៉ាងច្រើនជួយដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។

ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសំដែងនូវការអរគុណ ដឹងគុណ និងចងចាំជានិច្ចក្នុងក្រអៅបេះដូង ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលបានតស៊ូ ក្រាញននៀល ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រកប ដោយឆន្ទៈមោះមុត និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមលំឱនកាយ គោរពចំពោះដួងវិញាណក្ខន្ធរបស់វីរៈកងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជនកម្ពុជា និងសូមឲ្យដួង វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវដល់យុវជននៅទូទាំងប្រទេស ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១. បន្តចូលរួមចំណែកគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់នូវទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព។

២. គាំទ្រយ៉ាងពេញទំហឹង ចំពោះការបញ្ជាក់យ៉ាងច្បាស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ «កម្ពុជា នឹងមិនធ្វើសម្បទាននូវអធិបតេយ្យភាព ឬសេចក្ដីថ្លៃថ្នូរបស់ខ្លួនឡើយ»។

៣. គាំទ្រយ៉ាងពេញទំហឹងនូវសាររបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្តី ដែលបានផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី១៣ ខែមករា ថា «គន្លឹះសំខាន់របស់ ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការ ប្តេជ្ញចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួបរួមសាមគ្គីភាពគា្នជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រលាញ់របស់យើង និងធ្វើឲ្យជាតិខ្មែរយើងបានរឹងមាំស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូបព្រមទាំងចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់រាល់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ»។

៤. បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ក្រោមបាវចនា «ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរនឹងឈ្នះ ហើយគ្មានអានុភាពណាមួយ មកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»៕

អត្ថបទដែលជាប់ទាក់ទង