ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរលោកជំទាវ និន សាផុន ចុះសួរសុខទុក្ខនិងនាំអំណោយចែកជូនជនភៀសសឹកចំនួន៣០០គ្រួសារ ស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាពបាត់ថ្កៅ

ឧត្ដរមានជ័យ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញអមដំណើរលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនដល់ជនភៀសសឹកចំនួន៣០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាពបាត់ថ្កៅ៕

