**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

ក្រុមគ្រូពេទ្យបុរាណចិនចុះពិនិត្យសុខភាពជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ


តាកែវ៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបុរាណចិនដែលជាក្រុមទី៤មកបម្រើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានចុះអនុវត្តសកម្មភាពមនុស្សធម៌ដោយផ្តល់សេវាពិនិត្យ និងពិគ្រោះសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមការគាំទ្រនិងសហការពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងជួយបន្ថែមការយល់ដឹងអំពីការថែទាំសុខភាពប្រចាំថ្ងៃ។
លោក ណុប ទូច មេឃុំដូងបានថ្លែងថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះទទួលបានការចូលរួមយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិតានននិយាយដោយឡែក នៅក្នុងឃុំដូងនិយាយរួម ដោយបានមកទទួលសេវាពិនិត្យសុខភាពទូទៅ ពិនិត្យសម្ពាធឈាម ពិនិត្យជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូង និងប្រព័ន្ធរំលាយអាហារ ព្រមទាំងទទួលការពិគ្រោះ និងណែនាំអំពីការព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ហើយក្នុងនាមលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងប្រជាជននៅឃុំដូង លោកមេឃុំក៏បានថ្លែងអំណរគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលសម្រាប់ការសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នាថ្ងៃនេះផងដែរ។
លោកស្រី ចាង យៀន (Zhang Yan) ប្រធានក្រុមគ្រូពេទ្យបុរាណចិន បានគូសបញ្ជាក់ថា ការពិនិត្យព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនជូនដល់ប្រជាជនក្នុងភូមិតាននដែលមកពិនិត្យសុខភាពចំនួន១៧០រូប រួមមាន ការចាប់ជីពចរ ការវាយតម្លៃសុខភាពតាមសភាពរាងកាយ ការណែនាំអំពីអាហារូបត្ថម្ភ ការថែរក្សាសុខភាពតាមស្ថានភាពអាកាសធាតុ និងការកែសម្រួលរបៀបរស់នៅឱ្យសមស្រប ដើម្បីជួយបង្ការជំងឺ និងរក្សាសុខភាពឱ្យមានស្ថិរភាពក្នុងរយៈពេលវែង។
លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) បានរំលេចថា ការគាំទ្រសកម្មភាពពិនិត្យសុខភាពនៅតាមសហគមន៍មូលដ្ឋានដោយផ្តោតលើភូមិតាននដែលជាគម្រោងភូមិមិត្តភាពកម្ពុជា-ចិនក្រោមកិច្ចសហការរវាងមូលនិធិចិនCFPD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ដោយផ្តោតលើការយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងកិច្ចប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាជនទាំងអស់របស់ភូមិតានន លោកស្រីក៏បានសាទរនឹងសមិទ្ធផលជាច្រើនដែលភូមិតាននបាននិងកំពុងបង្កើនវឌ្ឍនភាពក្នុងចរន្តនៃការអភិវឌ្ឍរបស់ខ្លួនស្របតាមទិសដៅដែលបានកំណត់ ហើយលោកស្រីក៏បានរីករាយនឹងការកើនឡើងជាលំដាប់នៃជីវភាពកាន់តែប្រសើររបស់ប្រជាជនភូមិតាននផងដែរ។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា សកម្មភាពមនុស្សធម៌នេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញដល់ការលើកកម្ពស់សុខុមាលភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅនឹងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមក៏បានបន្ថែមថា សកម្មភាពនាថ្ងៃនេះបានរួមចំណែកដល់ការពន្លាតកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីររវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងជាការពង្រឹងនូវចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍសង្គម ស្របតាមស្មារតីសន្តិភាព មនុស្សធម៌ និងការចែករំលែកប្រយោជន៍រួម ដោយអនុវត្តតាមទស្សនវិជ្ជានៃថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរមូលដ្ឋាន ទាំងប្រជាជននៅក្នុងសហគមន៍ភូមិមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាការរួមចំណែកដ៏មានអត្ថន័យ ក្នុងការបំពេញបន្ថែមសេវាសុខាភិបាលសាធារណៈ និងជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការថែទាំសុខភាព ហើយប្រជាពលរដ្ឋដែលបានចូលរួមទទួលសេវាពិនិត្យសុខភាព បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យបុរាណចិនមកពិនិត្យសុខភាពនៅភូមិតានន ដោយក្រុមគ្រូពេទ្យចិនបានយកចិត្តទុកដាក់ និងចំណាយពេលវេលាផ្ទាល់ ដើម្បីថែរក្សាសុខុមាលភាពរបស់ប្រជាជនភូមិតានន៕

អត្ថបទដែលជាប់ទាក់ទង