ឯកឧត្តម គីម វីរៈ និង ឯកឧត្តម មាន ចាន់យ៉ាដា បន្តចុះចែកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ជូនបងប្អូនជនភៀសសឹក ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ក្នុងស្រុកចុងកាល់

ឧត្ដរមានជ័យ៖ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានបន្តចុះចែកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព បាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណជូនសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជូនជំនួយមនុស្សធម៌មកកាន់កម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល និងសូមអរគុណដល់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ ដល់ការដឹកជញ្ជូនជំនួយទៅកាន់ទីតាំងតាមមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀកសឹក៕

