ដាណឺម៉ាក៖ «យើងមិនចង់ក្លាយជាប្រជាជនអាមេរិកនោះទេ»

ដាណឺម៉ាក៖ «យើងមិនចង់ក្លាយជាប្រជាជនអាមេរិកនោះទេ»។ នេះជាការលើកឡើងរបស់បណ្ដាគណបក្សនយោបាយនៃដែនដី Greenland បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីពីការប្រើកម្លាំងបាយដើម្បីគ្រប់គ្រងលើដែនដីស្វយ័តរបស់ដាណឺម៉ាកក្នុងតំបន់អាក់ទិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីថ្លែងការណ៍របស់គណបក្សនយោបាយនៅ Greenland កាលពីថ្ងៃសុក្រ ទី៩ ខែមករា ធ្វើឡើងក្រោយលោក ត្រាំបាននិយាយម្ដងហើយម្ដងទៀតថាទីក្រុងវ៉ាស៊ីនតោន នឹងធ្វើមួយលើ Greenland មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តក៏ដោយ។
មេដឹកនាំនៃគណបក្សនយោបាយចំនួន៥ នៅក្នុងរដ្ឋសភា Greenland បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់ក្លាយជាប្រជាជនអាមេរិកឡើយ» ហើយយើងក៏មិនចង់ក្លាយជាប្រជាជនដាណឺម៉ាកនោះដែរ។ យើងចង់ធ្វើជាប្រជាជន Greenland។ អនាគតរបស់ Greenland គួរតែត្រូវបានសម្រេចដោយប្រជាជន Greenland។
គួរបញ្ជាក់ថា លោក ត្រាំ បានអះអាងថាការគ្រប់គ្រង Greenland គឺជារឿងសំខាន់បំផុតចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅចំពោះមុខការកើនឡើងសកម្មភាពយោធារបស់ចិន និងរុស្ស៉ីក្នុងតំបន់អាក់ទិក៕

