**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

សង្គមស៊ីវិលកម្ពុជា-ចិន គាំទ្រCMACលើការងារបោសសម្អាតមីន និង លើកទឹកចិត្តលើការប្រើប្រាស់ថាមពលបៃតង


(ភ្នំពេញ) នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)
មូលនិធិចិន PEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នាផ្តល់ជំនួយសម្ភារៈឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលអាចសាកចរន្តអគ្គិសនីបានទាំងតាមប្រព័ន្ធអគ្គិសនី និងតាមរយៈបន្ទះសូឡា ជូនដល់ក្រុមការងារបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលទាំងពីរដែលជានិច្ចកាលបានចូលរួមចំណែកជាមួយCMACនៅក្នុងការងារបោសសម្អាតមីន និងការងារមនុស្សធម៌នានា។ ឯកឧត្តមបានបន្ថែមថា ជំនួយសម្ភារៈនេះមានគោលបំណងរួមចំណែកដល់ការគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាបេសកកម្មមនុស្សធម៌ដ៏សំខាន់របស់ CMAC ក្នុងការសង្គ្រោះជីវិត និងធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ហើយឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលអាចសាកបានតាមបន្ទះសូឡានឹងជួយដល់ក្រុមការងាររបស់CMACនៅតំបន់ដាច់ស្រយាល ឬតំបន់ដែលខ្លួនប្រតិបត្តិការដែលមិនអាចភ្ជាប់ប្រភពអគ្គិសនីបាន ដោយឧបករណ៍នេះនឹងជួយរួមចំណែកដល់ការដោះស្រាយលក្ខខណ្ឌការងារដែលតម្រូវការចរន្តអគ្គិសនី។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសម្ដែងនូវក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះCMACដែលបានផ្តល់ឱកាសដល់សមាគមរួមជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដែលក្នុងនោះរួមមានមូលនិធិចិន PEACELAND និងមូលនិធិចិន SANY ក្នុងការរួមចំណែកផ្តល់ការគាំទ្រដល់កម្ពុជាក្នុងវិស័យមនុស្សធម៌ ជាពិសេសការងារបោសសម្អាតមីន និងជួយដល់ជនរងគ្រោះពីសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកបណ្ឌិតបានបន្ថែមទៀតថា ជំនួយនាថ្ងៃនេះមិនត្រឹមតែចូលរួមចំណែកជួយបំពេញបាននូវតម្រូវការបច្ចេកទេសដោយប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់ការបំពេញការងារប្រកបដោយគុណតម្លៃមហាសាលរបស់មន្ត្រីCMAC និងក្រុមការងារពាក់ព័ន្ធនានាដែលបាននិងកំពុងចូលរួមបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជាលើវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ។

លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELANDប្រចាំកម្ពុជាបានថ្លែងថា អំណោយនាថ្ងៃនេះ ជាការរួមចំណែកដល់ផ្នែកតូចមួយនៃការគាំទ្រថាមពលបៃតងដោយឧបករណ៍ផ្ទុកចរន្តអគ្គិសនីដែលប្រើប្រាស់ថាមពលព្រះអាទិត្យត្រូវបានចាត់ទុកថាជាដំណោះស្រាយបច្ចេកវិទ្យាសមស្រប ស្របតាមទិសដៅអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ជំនួយនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់មូលនិធិចិន PEACELAND ចំពោះការរួមបញ្ចូលបច្ចេកវិទ្យាបៃតងនៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជាតាមរយៈកិច្ចគាំទ្រនិងផ្តល់ឱកាសពីCMAC។ លោកបានបន្ថែមថា ភាគីមូលនិធិចិន PEACELAND រួមជាមួយមូលនិធិចិន SANY ដោយមានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនជាស្ពាន បាននិងកំពុងចូលរួមយ៉ាងសកម្មបន្ថែមទៀតដល់បេសកកម្មការងាររបស់CMAC។ លោកក៏បានបញ្ជាក់ថា អំណោយនាថ្ងៃនេះគឺជាការបន្តនិរន្តភាពនៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជនចិននិងប្រជាជនកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិចិន និងបណ្តាសង្គមស៊ីវិលចិនក្នុងការបន្តគាំទ្រកិច្ចការមនុស្សធម៌ ការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង