លោកបណ្ឌិត ចិន សាធាន អញ្ជើញប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំច្រេស ស្រុកចន្ទ្រា
ភ្នំពេញ៖ លោកបណ្ឌិត ចិន សាធាន នាយករដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាឃុំច្រេស ស្រុកចន្ទ្រា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមមាន ប្រតិភូអមដំណើររដ្ឋបាលខេត្ត លោកនាយករដ្ឋបាលស្រុកចន្រ្ទា លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់
លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំអាណត្តិថ្មី ស្មៀនឃុំ មេភូមិ ជំនួយការភូមិ តំណាងសង្គមស៊ីវិលនៅមូលដ្ឋាន តំណាងគណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាឃុំ (វត្តមានចូលរួមសរុប ៦៤នាក់ ស្រី ១១ នាក់) ។