**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៦នេះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៥។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម យឹម សុខុម បានស្នើឱ្យអង្គប្រជុំ ទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាម របៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍ របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែល រាជរដ្ឋាភិបាលបានដាក់ចុះ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការក្រើនរំលឹក ទៅដល់សមាជិកក្នុងអង្គប្រជុំទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបង្កើនការយកចិត្ត ទុកដាក់ខ្ពស់ដើម្បីរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត ក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តឱ្យឆ្លើយតបបាន ទៅនឹងតម្រូវជាក់ស្ដែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ទៅតាមផ្នែក នីមួយៗ ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការអនុម័តបានត្រឹមត្រូវ មិនទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល តាមរយៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិហៅកាត់ គ.ជ.អ.ប និង ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយកសាង សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅជំរុញឱ្យប្រពន្ធ័ ដឹកនាំបែបថ្មីនេះ អាចដំណើរការបានដោយរលូនស្របតាមគន្លង នៃលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយរបស់
រាជរដ្ឋាភិបាល ព្រមទាំងអាចឆ្លើយតបបានជាវិជ្ជមានចំពោះ តម្រូវការរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក៏ដូចជាការស្តារ និង អភិវឌ្ឍន៍គ្រប់វិស័យនៅថ្នាក់មូលដ្ឋានរបស់ខ្លួន។

នាឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវរៈកងទ័ពដ៏អង់អាចក្លាហានដែលបានការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងបានពលីក្នុងសមរភូមិ ដេីម្បីជាតិមាតុភូមិ។ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលក្រុង-ស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ បានចូលរួមសម្ភារៈថវិកា និងយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនជនភៀសសឹកស្នាក់នៅតាមទីអារាម និងមណ្ឌលជនភៀសសឹកនាពេលកន្លងមក។

ក្នុងនោះឯកឧត្តម ក៏បានបញ្ជាក់ពីគោលជំហររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងសូមឱ្យអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំរិះរកដំណោះស្រាយធ្វេីឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនឱ្យមានភាពល្អប្រសើរឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង