**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក​ម៉េង ស្រ៊ុន​ ចុះ​សួរ​សុខទុក្ខ និងនាំយកនូវ​ថវិការ សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​​ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈ​កងទ័ពឈរជើងសមរភូមិជួរមុខដែលបានរងគ្រោះដោយសារផ្សែងពុល

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​ និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រោម​ស្មារតី​មនុស្សធម៏​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន​ មេបញ្ជាការ បានអញ្ជើញ​បន្តដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ ព្រមទាំងមានចូលរួមពីក្រុមការងារ សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ចុះ​សួរ​សុខទុក្ខ និងនាំយកនូវ​ថវិការ សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​​ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈ​កងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្សែងពុល កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ជា​ទឹកចិត្ត​ទឹក​​ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន បាន​ឧបត្ថម្ភ​ជា​ថវិការ​ផ្ទាល់ខ្លួន ចំនួន​ ១,០០០,០០០ រៀល(មួយលានរៀល) ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​រួមមាន៖អង្ករ ៣បាវ,មីជាតិ ៣កេស,ទឹកសុទ្ធ ៣កេស,ទឹកក្រូច ៣កេស,ទឹកត្រី ៣យួរ​​​​​ និងទឹកស៊ីអ៉ីវ ៣យួរ​ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពារភូមិ ចំនួន ៥នាក់ សរុបចំនួន ១០០,០០០រៀលផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមចុះសួរសុខទុក្ខពីសំណាក់​​ លោក ទួន ផាវ បាននាំយកនូវអំណោយជាសម្ភារៈដែលសប្បុរសជនក្នុងមូលដ្ឋានបានចូលរួមសហការគ្នាឧបត្ថម្ភដល់វី​រះ​កងទ័ព លោក ព្រឹន្ទបាលឯក ឃឹម ថុល រួមមានថវិការ​ចំនួន​ ១០០,០០០រៀល,អង្ករ ១បេ(៥០គីឡូក្រាម),មី​​​ ១កេស,ទឹកបរិសុទ្ធវីតាល ១កេស,ទឹកត្រី ១យួរ​​ និងទឹកស៊ីអ៉ីវ ១យួរថែមទៀតផង។

ឆ្លៀតក្នុងពេលនោះដែរ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះវីរៈកងទ័ព លោកព្រឹន្ទបាលឯក ឃឹម ថុល ព្រមទាំងកម្លាំងជួរមុខទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​។ហើយជាចុងក្រោយក៏បានជូនពរឲ្យឆាប់បានជាសះស្បើយ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង