អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដោយការវាយប្រហាររបស់យោធាថៃ នៅច្រកអូរស្មាច់

ឧត្តរមានជ័យ៖ បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕

