ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពាក់ព័ន្ធ និងដាក់ទិសដៅបន្តសម្រាប់បម្រើឱ្យសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាផ្សេងៗ ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារពាក់ព័ន្ធ និងដាក់ទិសដៅបន្តសម្រាប់បម្រើឱ្យសេវាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាផ្សេងៗ ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

