អភិបាលស្រុកបសេដ្ឋ អញ្ជើញប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំទួលអំពិល អាណត្តិទី៥
ភ្នំពេញ៖ លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំទួលអំពិល អាណត្តិទី៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីខាងលើនេះ មានការអញ្ជើញចូលរួមដោយលោក ស៊ិន សារុន នាយករដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យនៃស្រុកបសេដ្ឋ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំទួលអំពិល អាណត្តិទី៥ លោកនាយ នាយរងប៉ុសិ៍តណគរបាលរដ្ឋបាលឃុំទួលអំពិល លោក លោកស្រីប្រធាន អនុប្រធានមណ្ឌលសុខភាពឃុំទួលអំពិល លោក លោកស្រីនាយកសាលានៃឃុំទួលអំពិល លោក លោកស្រីមេភូមិទាំង១៥ នៃឃុំទួលអំពិល និងប្រជាការពារ សរុបប្រមាណជា៧៥នាក់៕