នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំ ក្រុមការងារចងក្រង ឯកសារយុទ្ធវិធីថ្មើរជើងថ្នាក់បុគ្គល ដល់ថ្នាក់កងអនុសេនាធំ និងពាក្យយុទ្ធវិធីសម្រាប់ប្រើប្រាស់ ក្នុងកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារចងក្រងឯកសារយុទ្ធវិធីថ្មើរជើងថ្នាក់បុគ្គល ដល់ថ្នាក់កងអនុសេនាធំ និងពាក្យយុទ្ធវិធីសម្រាប់ប្រើប្រាស់ក្នុងកងយោធពលខេមរភូមិន្ទ នៅបន្ទប់ប្រជុំខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន ។