**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

លោក ដូណាល់ ត្រាំ គំរាមអាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ បានគំរាមថាសហរដ្ឋអាមេរិកអាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ ហើយព្រមានក្រុមហាម៉ាសពីផលវិបាកធ្ងន់ធ្ងរក្នុងករណីមិនព្រមានរំសាយអាវុធទេនោះ។

ថ្លែងនៅក្បែរនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ទាប់ពីកិច្ចប្រជុំមួយនៅភូមិគ្រឹះMar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក ត្រាំ បានលើកឡើងថាអ៉ីរ៉ង់ ប្រហែលជាកំពុងព្យាយាមសា្ដរឡើងវិញនូវកម្មវិធីអាវុធរបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារដ៏សម្បើមមួយពីសហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។

តាមលោក ត្រាំ កិច្ចពិភាក្សារបស់លោក ជាមួយលោក ណេតាន់យ៉ាហ៊ូ បានផ្ដោតជាសំខាន់លើការជំរុញបទឈប់បាញ់ហ្កាហ្សា ដែលលោកជាអ្នកសម្របសម្រួលឡើង ក៏ដូចជាដោះស្រាយក្ដីកង្វល់របស់អ៉ីស្រាអែលពាក់ព័ន្ធនឹងអ៉ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។

ពាក់ព័ន្ធនឹងបទឈប់បាញ់ហ្កាហ្សា លោក ត្រាំ បាននិយាយថាលោកចង់ឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសដំណើរការដំណាក់កាលទី២ នៃបទឈប់បាញ់ហ្កាហ្សា ខណៈភាគីទាំង២ចោទប្រកាន់ គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។

គួរបញ្ជាក់ថា អ៉ីរ៉ង់ដែលបានធ្វើសង្រ្គាម១២ថ្ងៃជាមួយអ៉ីស្រាអែលកាលពីខែមិថុនា បានឱ្យដឹងកាលពីសប្ដាហ៍មុនថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាជាលើកទី២ក្នុងខែធ្នូនេះ។ លោក ណេតាន់យ៉ាហ៊ូវិញកាលពីសប្ដាហ៍មុនក៏បាននិយាយដែរថាអ៉ីស្រាអែលមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយអ៉ីរ៉ង់នោះទេ ប៉ុន្តែលោកថានឹងលើកយកបញ្ហាទាក់ទិននឹងសកម្មភាព របស់អ៉ីរ៉ង់ទៅជជែកជាមួយលោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង