អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំមន្ដ្រីរាជការ រួមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចូលរួម«បួងសួងសុំសេចក្ដីសុខសន្ដិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា»

ឧត្ដរមានជ័យ៖ “កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមទេ” ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ចំនួន៧២ម៉ោង នៅល្ងាចទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្ដ្រីរាជការ រួមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចូលរួម«បួងសួងសុំសេចក្ដីសុខសន្ដិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុង ការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជាវិនាសកម្មសម្រាប់មនុស្សជាតិ។
ការរៀបចំពិធីបួងសួងនេះ មិនត្រឹមតែជាកិច្ចបែបសាសនានោះទេ ប៉ុន្តែគឺជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ និងប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់សន្តិភាព និងប្រឆាំងដាច់ខាតចំពោះសង្គ្រាម៕

