នគរបាលខេត្ដឧត្ដរមានជ័យ បន្ដផ្ដល់អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅក្នងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលត្រពាំងប្រាសាទ បន្ដចុះផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បន្តផ្តល់ជាប្រចាំ។

