**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»

អនុប្រធានទី២ព្រឹទ្ធសភា ចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់វីរកងទ័ព ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជន ចុះសួរសុខទុក្ខវីរកងទ័ព ព្រមទាំងយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ទឹកដោះចន្ទី ដំណាប់ចេក ដំណាប់ស្វាយ ទឹកសុទ្ធ អាហារកញ្ចប់ នំខែ្មរ មីជាតិ ថ្នាំពេទ្យ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនវីរកងទ័ពក្នុងកងពលអន្តរាគមន៍លេខ៧ លេខ៩ និងសឹករងខេត្ត នៃខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវពាក្យសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខ សុវត្ថិភាព របស់បងប្អូនយើងជានិច្ច។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងគោរពកោតសរសើរដល់ស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតរបស់បងប្អូនវីរកងទ័ពយើង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជាតិខ្មែរ។

ឯកឧត្តមបណ្ឌិត ក៏ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពាន បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ជូនដែរថា ម្អូបអាហារនេះ ជាផលិតផលក្នុងស្រុក ដែលបានសិក្សាស្រាវជា្រវ កែច្នៃនិងផលិតដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិស័យឯកជន ក្នុងគ្រាកម្ពុជាយើងជួបការលំបាក។

ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអាជ្ញាធរដែនដីចេះកែច្នៃចំណីអាហារចេញពីផលិតផលក្នុងមូលដ្ឋានរបស់ខ្លួន ដោយសង្ឃឹមថាផលិតផលទាំងនោះ នឹងត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅលើទីផ្សារ៕

អត្ថបទដែលជាប់ទាក់ទង