សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ពីប្រទេសឥណ្ឌូណេស៊ី
ភ្នំពេញ៖ ដើម្បីនាំយកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ មកជូនបងប្អូនអ្នកគាំទ្របានទស្សនា ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៃពានរង្វាន់ AFF U19 BOYS CHAMPIONSHIP 2022 ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានអ្នកឧបត្ថម្ភការផ្សាយ។
សូមរងចាំទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាយើង ដែលនឹងត្រូវប្រកួតជាមួយសិង្ហបុរី នៅយប់នេះវេលាម៉ោង៧៕