**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

អ្នកកាសែតជើងចាស់ថៃថា យោធាថៃកំពុង «ស្រវឹងសង្គ្រាម» ដូចមនុស្សឆ្កួតហើយ!

លោក Pravit Rojanaphruk អ្នកកាសែតជើងចាស់ថៃ បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកមិនបានខ្វល់នឹងកំហឹងជាតិនិយមអ្វីទេ តែលោកចង់បង្ហាញអារម្មណ៍មួយ ដែលគួរតែមានសន្តិភាពសម្រាប់ប្រទេសជាមិត្តជាប់របង។

អ្នកកាសែតចាស់វស្សាថៃរូបនេះបានលើកឡើងថា៖ នេះហើយគឺជាសភាពនៃសង្គមថៃ នៅពេលដែលកំពុង «ស្រវឹងសង្គ្រាម»!

កាលខ្ញុំនៅក្មេង រៀននៅសាលាក្នុងទីក្រុងបាងកក យើងត្រូវបានគេបង្រៀនថា ភូមាបានវាយប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំមិនអាចស្រមៃបានទេថា ហេតុអ្វីបានជាពួក គេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា?

លុះក្រោយមក នៅពេលដែលខ្ញុំបានដឹងអំពីព្រឹត្តិការណ៍ដែលទាហានថៃបានវាយកម្ទេចរូបសំណាកព្រះវិស្ណុដ៏ធំសម្បើម ដែលកម្ពុជាបានកសាងឡើង ដោយភាគីថៃអះអាងថា បានសាងសង់រំលោភចូលទឹកដីថៃ ទើបខ្ញុំចាប់ផ្តើមយល់ថា អំពើស្រវឹងសង្គ្រាមបានធ្វើឱ្យយើងក្លាយជាមនុស្សឆ្កួត ហើយសង្គមរបស់យើង ក៏លែងដឹងខ្លួន និងលែងខ្វល់ខ្វាយថា តើពិភពលោកមើលមកយើងក្នុងក្រសែភ្នែកបែបណានោះដែរ។

វាប្រៀបដូចជាមនុស្សម្នាក់ដែលស្រវឹងជោគជាំ ដើរទ្រេតទ្រោត និយាយមិនដឹងអី (ដោយលើកលេសផ្សេងៗជុំវិញការកម្ទេចរូបសំណាកនិមិត្តសាសនានោះ)។ ព្រោះមិនថាជារូបសំណាកចាស់ ឬថ្មី ឆ្លងកាត់ពិធីប្រសិទ្ធីរួចឬនៅ ឬបានចុះបញ្ជីឬអត់នោះទេ ការប្រើគ្រឿងចក្រធុនធ្ងន់ទៅវាយកម្ទេចបែបនោះ គឺចៀសមិនផុតពីការធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនឥណ្ឌា និងអ្នកដែលគោរពសាសនា ហិណ្ឌូនោះឡើយ។

ជាឧទាហរណ៍៖ ប្រសិនបើមានប្រទេសណាមួយ ប្រើវិធីសាស្ត្រស្រដៀងគ្នានេះ ដើម្បីទៅផ្តួលរំលំរូបសំណាកព្រះពុទ្ធដ៏ធំនៅបរទេស ហើយលើកលេសដូចគ្នាថា រូបសំណាកនោះមិនទាន់ប្រសិទ្ធី មិនមែនជាវត្ថុបុរាណ ឬមិនទាន់ចុះបញ្ជី… នោះអ្នកកាន់ព្រះពុទ្ធសាសនាថៃប្រាកដជាផ្ទុះកំហឹងជាមិនខាន។ អ្វីដែលសំខាន់បំផុត គឺ “និមិត្តរូប” ដែលត្រូវបានគេប្រមាថ។ សូម្បីតែពេលដែលជនជាតិបស្ចិមប្រទេស យករូបសំណាកព្រះពុទ្ធក្លែងក្លាយ ទៅដាក់តុបតែងក្នុងហាងស្រា (Pub) ក៏ជនជាតិថៃមួយចំនួនខឹងសម្បារបាត់ទៅហើយ ទោះបីជារូបទាំងនោះមិនមែនជាវត្ថុបុរាណក៏ដោយ។គ្រាន់តែមើលរូបភាពទាំងនេះចុះ អ្នកនឹងឃើញថា តើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណា។

បញ្ជាក់៖ ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថា គួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីផងទៅ
បើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្ល៉ឹងៗនោះ។ បង្កើតសត្រូវម្នាក់ទៀតទៅ ហើយកុំខ្វល់ពីពិភពលោក ឬទំនាក់ទំនងជាមួយរដ្ឋ និងប្រជាជនបរទេសអី។

កាលពីម្សិលមិញ កាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សិង្ហបុរី បានចុះផ្សាយចំណងជើងថា បន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះ គឺស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែនថៃ-កម្ពុជា ប៉ុន្តែ គឺស្ថិតនៅក្នុងដីកម្ពុជា។ ទៅចាត់ការជាមួយសិង្ហបុរីទៅ ដើម្បីបង្ហាញថាពួកអ្នកឯងកំពុង “ស្រវឹងសង្គ្រាម”។

ហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Maps ផងណា៎!

អត្ថបទដែលជាប់ទាក់ទង