**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងការបរទេសចិន៖ ការរឹបអូសកប៉ាល់១គ្រឿងទៀតដោយអាមេរិក គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ បន្ទាប់ពីអាមេរិកស្ទាក់ចាប់កប៉ាល់ដឹកប្រេង១គ្រឿង ដែលមានគោលដៅឆ្ពោះ មកកាន់ប្រទេសចិន នៅក្បែរឆ្នេរវ៉េណេស៊ុយអេឡា

ចិន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ក្រសួងការបរទេសចិន បាននិយាយថា ការរឹបអូសកប៉ាល់១គ្រឿងទៀតដោយសហរដ្ឋអាមេរិក គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ បន្ទាប់ពីអាមេរិកបានស្ទាក់ចាប់កប៉ាល់ដឹកប្រេង១គ្រឿង ដែលមានគោលដៅឆ្ពោះ មកកាន់ប្រទេសចិន នៅក្បែរឆ្នេរប្រទេសវ៉េណេស៊ុយអេឡា។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា វ៉េណេស៊ុយអេឡា មានសិទ្ធិអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត ហើយចិនជំទាស់ការដាក់ទណ្ឌកម្មនានា ដែលមានលក្ខណៈឯកតោភាគី និងខុសច្បាប់។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ឆ្មាំសមុទ្រអាមេរិកបានស្ទាក់ចាប់ កប៉ាល់ដឹកប្រេងទី២ នៅក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរវ៉េណេស៊ុយអេឡា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសរាំងខ្ទប់កប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ មិនឱ្យចេញឬចូលវ៉េណេស៊ុយអេឡា។
ឯកសារបានបង្ហាញថា កប៉ាល់ដឹកប្រេងនោះមានឈ្មោះពិត Centuries បានចូលយកប្រេងនៅវ៉េណេស៊ុយអេឡា ក្រោមឈ្មោះក្លែងក្លាយ Crag និងផ្ទុក ប្រេងវ៉េណេស៊ុយអេឡា Merey ប្រមាណ១.៨លានបារ៉ែល ដែលមានគោលដៅមកប្រទេសចិន។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមាន កប៉ាល់ខាងលើបានដឹកប្រេងជាប់ទណ្ឌកម្ម ហើយជាផ្នែកនៃក្រុមកប៉ាល់ស្រមោល ឬកប៉ាល់គេចវេះទណ្ឌកម្ម របស់វ៉េណេស៊ុយអេឡា។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានហៅការរឹបអូសកប៉ាល់នោះថា ជាទង្វើចោរសមុទ្រអន្តរជាតិ។ ចិនគឺជាអតិថិជនប្រេងធំបំផុតរបស់វ៉េណេស៊ុយអេឡា ដែលរ៉ាប់រ៉ង ប្រហែល៤ភាគរយ នៃប្រេងឆៅនាំចូលសរុបរបស់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង