**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang

មេទ័ពជាន់ខ្ពស់របស់រុស្ស៊ីម្នាក់បានទទួលមរណភាពបន្ទាប់ពីរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដែលបង្កប់នៅក្រោមរថយន្តរបស់លោក

មូស្គូ៖ លោកឧត្តមសេនីយ៍ឯក ហ្វានីល សាវ៉ារ៉ូវ (Fanil Sarvarov) ប្រធាននាយកដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការនៃអគ្គសេនាធិការកងទ័ពរុស្ស៊ី បានទទួលមរណភាពកាលពីថ្ងៃទី២២ធ្នូ បន្ទាប់ពីរងរបួសធ្ងន់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដែលបង្កប់នៅក្រោមរថយន្តរបស់លោក។ នេះជាការសម្លាប់មន្ត្រីយោធាជាន់ខ្ពស់លើកទីបី ក្នុងរយៈពេលជាងមួយឆ្នាំ ខណៈក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី អះអាងថា អ៊ុយក្រែនអាចជាអ្នកនៅពីក្រោយនៃការវាយប្រហារនេះ។

លោក សាវ៉ារ៉ូវ វ័យ៥៦ឆ្នាំ គឺជាមន្ត្រីយោធាជាន់ខ្ពស់ទី៣ ដែលត្រូវបានគេលួចធ្វើឃាតក្នុងរដ្ឋធានីមូស្គូ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ ដែលនេះជាសញ្ញានៃការធ្លាក់ចុះសន្តិសុខ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានប្រកាសបើកសំណុំរឿងព្រហ្មទណ្ឌ និងបានដាក់ការសង្ស័យជាអាទិភាពថា នេះគឺជាប្រតិបត្តិការរៀបចំឡើងដោយទីភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន តែខាងរដ្ឋធានីកៀវមិនទាន់មានប្រតិកម្មផ្លូវការណាមួយ ចំពោះការចោទប្រកាន់នេះទេ។

លោកឧត្តមសេនីយ៍ សាវ៉ារ៉ូវ គឺជាមេទ័ពដែលមានបទពិសោធជោគជាំក្នុងសមរភូមិធំៗ រួមមានសង្គ្រាមនៅតំបន់ Chechnya និងយុទ្ធនាការយោធារបស់រុស្ស៊ីនៅប្រទេសស៊ីរី ចន្លោះឆ្នាំ២០១៥-២០១៦ មុនពេលលោកមកកាន់តំណែងបច្ចុប្បន្ន។

អ្នកវិភាគយោធារុស្ស៊ី បានចាត់ទុកហេតុការណ៍នេះថា ជាការកើនឡើងនៃអំពើភេរវកម្ម ក្នុងគោលបំណងបំភិតបំភ័យមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ ការលួចធ្វើឃាតនេះបានកើតឡើងស្របពេលដែលរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាស្វែងរកសន្តិភាពតាមរយៈការសម្របសម្រួលពីសហរដ្ឋអាម៉េរិក ប៉ុន្តែសកម្មភាពនេះអាចនឹងក្លាយជាឧបសគ្គថ្មី ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង