**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការចូលរួមក្នុងយុទ្ធនាការជំរឿនរបស់គណៈគ្រប់គ្រង និងមន្រ្តីទាំងអស់ នឹងបង្ហាញពីស្មារតីគាំទ្រការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់

ភ្នំពេញ៖ “ការចូលរួមក្នុងយុទ្ធនាការជំរឿនរបស់គណៈគ្រប់គ្រង និងមន្រ្តីទាំងអស់ នឹងបង្ហាញពីស្មារតីគាំទ្រការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល និងការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ ដើម្បីសម្រេចទិសដៅរួមគ្នា ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យជាក់លាក់រួមមួយ សម្រាប់ជាមូលដ្ឋានក្នុងការប្រើប្រាស់ជារួម។” នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ការតាមដានបម្រែបម្រួលស្ថានភាពរបស់បុគ្គលិកអប់រំ និងបុគ្គលិកសុខាភិបាល, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រីជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ទិន្នន័យទាំងអស់នេះ នឹងចូលរួមលើកកម្ពស់ការផ្តល់សេវាអប់រំ និងសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលជាវិធានការគន្លឹះ ក្នុងចំណោមវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។

លើសពីនេះ ឯកឧត្តមបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ស្ថិតក្នុងបរិការណ៍នៃការវាយប្រហារសារជាថ្មីម្តងទៀត តម្រូវឱ្យយើងមានការគិតគូររឹតតែច្បាស់ពីប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងមន្រ្តី បង្កើនការប្រកួតប្រជែង ព្រមទាំងពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ការចូលរួមក្នុងការធ្វើជំរឿនរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់រូប ពិតជាមានសារៈសំខាន់ ក្នុងការកំណត់ឱ្យបានច្បាស់ពីចំនួនមន្រ្តីធ្វើការជាក់ស្តែង នៅតាមអង្គភាពរបស់ខ្លួន ដែលជាមូលដ្ឋានក្នុងការគ្រប់គ្រងបញ្ជីបៀវត្សឱ្យសមស្របជាមួយចំនួនមន្រ្តីជាក់ស្តែង និងអាចសន្សំថវិកា និងបង្វិលថវិកាសម្រាប់ការចំណាយផ្សេងទៀត។

“ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល តែឯងនោះទេ តែជំរឿនជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាពដែលត្រូវធ្វើជំរឿន។ ក្នុងន័យនេះ កិច្ចសហការរបស់គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ពិតជាមានសារៈសំខាន់ក្នុងការធានាភាពជោគជ័យនៃការធ្វើជំរឿន សំដៅទទួលបាន ទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ សង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ការប្រើប្រាស់ជារួម នៅក្នុងប្រព័ន្ធរួមតែមួយនៃរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង