លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ស សុីណា ស ថេត បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងអាវរងារ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ស សុីណា ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភ អំបុក ចំនួន ០៤កេសធំ (១កេស=១០០កញ្ជប់) នំកញ្ចប់ ចំនួន៥កេសធំ (១កេស=៤០កញ្ចប់) អាវរងារចំនួន ១បេ (៦០អាវ) និងបាយក្តាំងចំនួន១កេស (១០០កញ្ចប់) ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រគល់ជូនដល់កងកម្លាំងវរសេនាតូចការពារព្រំដែនគោក ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ។
លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តភា និងហិញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានគោរពថ្លែងអំណរអរគុណដដ៏ខ្ពង់ខ្ពស់ ចំពោះលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ស សុីណា ស ថេត អគ្គស្នងការនគរបាលជាតិ សូមឯកឧត្តម និងលោកជំទាវ ជួបតែពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខ: ពលះ កុំបីឃ្លៀងឃ្លាតឡើយ និងជោគជ័យគ្រប់ភារកិច្ច៕

