**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ បួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មី ជូនវីរៈកងទ័ពកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងបុត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ជូនដល់ជាតិមាតុភូមិ និងកងកំលាំងវិរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងសត្រូវឈ្លានពាន ព្រមទាំងប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមដាល់«អំបុកស្រូវថ្មី» និងវេចខ្ចប់ជាកញ្ចប់បានជាច្រើន ដើម្បីចែកជូនដល់វីរៈកងទ័ពជួរមុខ ផងដែរ។ ការរៀបចំផលិតអំបុកស្រូវថ្មីចែកជូនកងទ័ពនិងប្រជាជនភៀសសឹក បានឆ្លើយតបនឹងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ “ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន’’។

លើសពីនេះ គឺគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់កាលៈទេសៈ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទិញស្រូវពីប្រជាពលរដ្ឋនិងចែកជូនទៅតាមមូលដ្ឋានគ្រប់ឃុំ និងវិទ្យាល័យទាំងអស់ ក្នុង១កន្លែង១តោន ដើម្បីចែកជូនសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផលិតអំបុក ដើម្បីចែកលជូនវីរកងទ័ពនៅសមរភូមិមុខ និងសម្រាប់ចែកជូនជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ពីកងទ័ពថៃ។

សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តែងតែបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ គិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជា របស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំ តាមបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅអំឡុងពេលមានសត្រូវឈ្លានពានទឹកដី និងគ្រោះមហន្តរាយនានា។

ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានគោរពបួងសួងសូមបារមី និងវត្ថុសក្តិសិទ្ធទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបារមីមាឬទ្ធិ ព្រមទាំងព្រះអង្គព្រះនាម វេស្សវន្ត កុវេរោ លោកតាអង្ក្រងភ្លើង លោកយាយស្រីគ្រប់ល័ក្ខ លោកតាគុណដាល់ លោកយាយទេព និងលោកតាក្រហមក ព្រមទាំង មេទ័ពជាច្រើនទៀត ដែលមានបុណ្យបរមី ជួយការពារព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសត្រូវឈ្លានពានទឹកដីវិនាសអន្តរាយនិង សូមជួយថែរក្សា និងការពារកងទ័ពនិងប្រជាជនកម្ពុជា ឱ្យមានសុវត្ថិភាព រួចផុតពីសង្គ្រាម និងជៀសផុតពីសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង