**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

អភិបាលខេត្តពោធិ៍សាត់ ជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ធ្វើជាគំរូក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីធ្វើជាគំរូមុនគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន។

ថ្លែងក្នុងឱកាសចុះពិនិត្យ និងដឹកនាំបញ្ជាដោយផ្ទាល់ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ដើម្បីអនុវត្តកិច្ចការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព ឯកឧត្តមបានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៃឃុំស្នាមព្រះ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីចាប់ផ្តើមធ្វើជាគំរូនាំមុខគេ មុននឹងបន្តតាមបណ្តាមូលដ្ឋានអាទិភាពមួយចំនួនទៀត ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តមបន្តថា កំណាត់ផ្លូវជាតិលេខ៥៥ ដែលលោកបានកំណត់ធ្វើអភិវឌ្ឍន៍នោះ មានប្រវែង៦គីឡូម៉ែត្រ ដោយ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្នាមព្រះ ស្រុកបាកាន និង៣គីឡូម៉ែត្រទៀត ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់។ ជំហានដំបូង លោកបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប មុននឹងឈានដល់ដំណាក់កាលរុះរើកាត់សំយ៉ាបតូប និងឃឿនផ្ទះ ដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈ ព្រមទាំងបន្តចាក់ដី កិនពង្រីកតួផ្លូវ និងឈានដល់ការដាំផ្កា ឬឈើលម្អ ដ៏ស្រស់ស្អាត។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា ពិតណាស់ការអភិវឌ្ឍន៍តែងតែប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាក់ជាពុំខាន ក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍រួម ពួកគាត់ក៏រីករាយនឹងទទួលយកការពង្រីកផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពមូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងទេសចរ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ឯកឧត្តមបានណែនាំ និងចង្អុលបង្ហាញ ដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្ត ត្រូវមានភាពឆ្លាតវាងវៃ មានគំនិតឆ្នៃប្រឌិតខ្ពស់ កុំរងចាំតែគម្រោងធ្លាក់ពីលើមេឃ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមការទុកដាក់សំរាមឱ្យបានល្អ ដែលជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់បុគ្គលគ្រប់រូប និងសហគមន៍ទាំងមូល ដើម្បីធានាបាននូវបរិស្ថានស្អាត អនាម័យល្អ និងសុខភាពសាធារណៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ខាងមុខ ខេត្តពោធិ៍សាត់ នឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ។ ក្នុងន័យនេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ឱ្យបានស្អាតទាំងអស់គ្នា ហើយរដ្ឋបាលខេត្តក៏បាននឹងកំពុងដាក់ពង្រាយអំពូលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈ ប្រភទLED តាមដងផ្លូវជាតិលេខ៥ ដើម្បីជាមុខមាត់ និងជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តពោធិ៍សាត់របស់យើង៕

អត្ថបទដែលជាប់ទាក់ទង