**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ណូវែលហ្សឺឡង់ ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែជាការចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន និងបង្ហាញពីឆន្ទៈបន្តគាំទ្រកម្ពុជា

ហ្សឺណែវ ប្រទេសស្វីស៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Deborah Mary Geels ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសណូវែលហ្សឺឡង់ ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះប្រទេសណូវែលហ្សឺឡង់ ដែលបានគាំទ្រសកម្មភាពមីនកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលទើបតែបានបញ្ចប់ និងឈានចូលដំណាក់កាលទី៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រទេសណូវែលហ្សឺឡង់ បន្តគាំទ្រកម្ពុជារហូតគ្រាប់មីនចុងក្រោយត្រូវបានបោសសម្អាតចេញពីផ្ទៃដីរបស់កម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ការចោទប្រកាន់គ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការសោកស្តាយ ដែលទង្វើរបស់ថៃ រំលោភបំពានធ្ងន់ធ្ងរដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា ហើយកម្ពុជាត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងដើម្បីធានាបានសុន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។

លោកជំទាវ Deborah Mary Geels បានបង្ហាញពីឆន្ទៈក្នុងការបន្តគាំទ្រកម្ពុជាសម្រេចឱ្យបានអនាគតមួយដែលគ្មានមីន ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសកម្មភាពមីននៅកម្ពុជា រហូតក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល ជាពិសេសការទទួលជោគជ័យរបស់កម្ពុជាសម្រាប់ភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០២៤។

លោកជំទាវ Deborah Mary Geels បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា មិនមែនត្រឹមតែដើម្បីសម្រេចបានកម្ពុជាគ្មានមីននោះទេ តែបានចូលរួមចំណែកដល់ការសម្រេចបានពិភពលោកទាំងមូលគ្មានមីន។

ជាមួយគ្នានោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសណូវែលហ្សឺឡង់ បានសម្តែងនូវការសោកស្តាយចំពោះប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ព្រំដែន ទទួលរងគ្រោះ និងការលំបាកដោយសារសង្គ្រាមថ្មីៗ ហើយលោកជំទាវ ប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់សព្វាវុធធុនធ្ងន់ ដែលខុសទៅនឹងច្បាប់មនុស្សធម៌ និងបង្ករហានិភ័យធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល។

ក្នុងឱកាសនោះ លោកជំទាវ Deborah Mary Geels បានជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ថៃ បន្តកិច្ចសហការ ដើម្បីរក្សាឱ្យបានសន្តិភាព និងធ្វើឱ្យប្រសើរឡើងនូវជីវភាព និងការរស់នៅរបស់ប្រជាជនក្នុងតំបន់ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង