**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ

លោក ពូទីន ព្រមានក្រុមមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេ បង្កសង្រ្គាមជាមួយរុស្ស៉ី នោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធ ហើយអឺរ៉ុបនឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានព្រមានក្រុមមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេ បង្កសង្រ្គាមជាមួយរុស្ស៉ី នោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែអឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ថ្នាក់គ្មាននៅសល់អ្នក ដែលអាចមកចរចារក កិច្ចព្រមព្រៀងសន្តិភាពឡើយ។

ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន បន្តអូសបន្លាយជិត៤ឆ្នាំហើយនោះ ដែលជាជម្លោះដ៏ប្រល័យបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ រុស្ស៉ីនៅមិនទាន់អាចវាយបំបាក់អ៊ុយក្រែន ដែលជាប្រទេសតូចជាងឆ្ងាយ គាំទ្រដោយក្រុមមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក នៅឡើយទេ។

អ៊ុយក្រែននិងក្រុមមហាអំណាចអឺរ៉ុប បានព្រមានថា ប្រសិនបើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះលោកប្រធានាធិបតីរុស្ស៉ី អាចនឹងវាយប្រហារលើសមាជិកណាមួយរបស់ NATO ជាការអះអាងដែលលោក ពូទីន បានច្រានចោលថា មិនសមហេតុផលទាល់តែសោះ។

នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត អំពីការអត្ថាធិប្បាយមួយក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដែលថារដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងត្រៀមធ្វើសង្រ្គាមប្រឆាំងរុស្ស៉ី លោក ពូទីន បានឆ្លើយថា រុស្ស៉ីមិនចង់ផ្ទុះសង្រ្គាម ជាមួយអឺរ៉ុបទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើអឺរ៉ុបចង់បានសង្រ្គាមជាមួយរុស្ស៉ី ហើយចាប់ផ្តើមវាមុន សង្រ្គាមនោះនឹង បញ្ចប់ទៅយ៉ាងឆាប់រហ័សបំផុតសម្រាប់អឺរ៉ុប រហូតដល់ថ្នាក់រុស្ស៉ីមិនមានអ្នកដែលអាចនៅចរចាជាមួយឡើយ។

លោក ពូទីន បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែន គឺមិនមែនសង្រ្គាមពេញទំហឹងមួយនោះទេ ដោយមកទល់ពេលនេះ រុស្ស៉ីមិនបញ្ចេញសមត្ថភាព អស់ឡើយ ប៉ុន្តែវានឹងពុំដូច្នោះទេ ក្នុងករណីត្រូវប្រឈមមុខផ្ទាល់ ជាមួយក្រុមមហាអំណាចអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាកងទ័ពរុស្ស៉ីរាប់ម៉ឺននាក់វាយលុកចូលអ៊ុយក្រែន ដែលបង្កជា ការប្រឈមមុខដ៏ធំបំផុត រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់៕

អត្ថបទដែលជាប់ទាក់ទង