**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%

UN បង្ហាញគម្រោងផ្លូវការកាត់បន្ថយថវិកាស្នូលសម្រាប់ឆ្នាំ ២០២៦

UN៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញគម្រោងផ្លូវការមួយ ដោយកាត់បន្ថយថវិកាស្នូលរបស់ UN សម្រាប់ឆ្នាំ ២០២៦ គឺចំនួន ៥៧៧លានដុល្លារ ហើយកាត់បន្ថយការងារជាង ១៨ភាគរយ។

លោក Guterres កំពុងស្វែងរកមធ្យោបាយកែលម្អប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ចំពេលមានវិបត្តិសាច់ប្រាក់ ដែលភាគច្រើនគឺដោយសារតែសហរដ្ឋអាមេរិក មិនបានបង់ថវិកាមូលនិធិ។

លោក Guterres បានប្រាប់សមាជិកទាំង ១៩៣នៃមហាសន្និបាត UN យ៉ាងដូច្នេះថា «យើងបានបញ្ចប់ឆ្នាំ ២០២៤ ជាមួយថវិកាចំនួន ៧៦០លានដុល្លារ ដែលសមាជិកនានាមិនទាន់បង់ ក្នុងនោះថវិកា ៧០៩លានដុល្លារ មិនទាន់បានសងទេ ចាប់ពីឆ្នាំ ២០២៤។ យើងក៏មិនបានទទួលថវិកា ៨៧៧លានដុល្លារ ក្នុងឆ្នាំ ២០២៥ដែរ ដូច្នេះហើយថវិកាដែលជំពាក់ឥឡូវនេះ មានចំនួនសរុប ១ ៥៨៦លានដុល្លារ»។

លោក Guterres បានស្នើថវិកាស្នូលចំនួន ៣ ២៣៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៦ ដែលកាត់បន្ថយ ១៥ភាគរយ បើធៀបនឹងឆ្នាំនេះ។ ថវិកានោះ នឹងយកទៅប្រើប្រាស់ផ្នែកនយោបាយ មនុស្សធម៌ ការរំសាយអាវុធ សេដ្ឋកិច្ច សង្គមកិច្ច និងការងារទំនាក់ទំនង។ ដោយឡែក ការរួមចំណែកពីទីភ្នាក់ងារ មូលនិធិ និងកម្មវិធីរបស់ UN ភាគច្រើន ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ UNICEF គឺជាការស្ម័គ្រចិត្ត។

តាមលោក Guterres កងរក្សាសន្តិភាព UN មានថវិកាដាច់ដោយឡែក។ តែកាលពីខែតុលា មន្ត្រីជាន់ខ្ពស់ UN ម្នាក់ បាននិយាយថា ១ភាគ ៤នៃប្រតិបត្តិការរក្សាសន្តិភាពចំនួន ៩ជុំវិញពិភពលោក នឹងត្រូវកាត់បន្ថយដោយសារកង្វះថវិកា ហើយដោយសារតែមូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក ស្ថិងក្នុងភាពមិនប្រាកដប្រជា៕

អត្ថបទដែលជាប់ទាក់ទង