**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ឧត្តមសេនីយ៍ទោ ស ថេង រៀបចំពិធីក្រុងពាលី សាងសង់អាគារការិយាល័យថ្មី សម្រាប់បម្រើការងារបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការ បានរៀបចំធ្វើពិធីក្រុងពាលី បើកការដ្ឋានសាងសង់ជាផ្លូវការ នូវអគារការិយាល័យថ្មីមួយខ្នង ដែលមានទំហំ១៨ម៉ែត្រ គុណនឹង៥ម៉ែត្រ សម្រាប់បម្រើការងាររបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងទាំងស្រុងដោយប្រើប្រាស់ ថវិកាផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ពិធីក្រុងពាលីនេះ ត្រូវបានប្រារព្ធឡើងទៅតាមប្រពៃណី សាសនា ដ៏ខ្ជាប់ខ្ជួន ក្រោមការចូលរួមពី ថ្នាក់ដឹកនាំស្នងការដ្ឋាន លោកនាយការិយាល័យ និង មន្ត្រីនគរបាល ចូលរួមជាច្រើនរូប ។ គម្រោងសាងសង់អគារការិយាល័យថ្មីនេះ គឺជាកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ចំពោះកងកម្លាំងនគរបាល និងវិស័យសន្តិសុខសាធារណៈ ជាពិសេសការងារសង្គ្រោះ និងបង្ការគ្រោះមហន្តរាយ។
អគារការិយាល័យថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជា
មជ្ឈមណ្ឌលបញ្ជាការ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួល និងឆ្លើយតបទៅនឹងករណីអគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ បានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពជាងមុន
ប្រកបដោយ ទីកន្លែងបំពាក់សម្ភារៈ និងឧបករណ៍បច្ចេកទេសជំនាញ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ការចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ក្នុងការសាងសង់សមិទ្ធផលនេះ គឺបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏គំរូ និងការប្តេជ្ញាចិត្តរបស់លោក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីជាប្រយោជន៍ដល់អង្គភាព និងសង្គមជាតិទាំងមូល។ ការងារបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ គឺជាការងារអាទិភាព ដែលទាមទារនូវការត្រៀមលក្ខណៈសម្បត្តិជានិច្ច ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារ និងទីកន្លែងធ្វើការងារឱ្យបានសមរម្យ និងបង្កើនការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង