**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន បង្កើនការយល់ដឹងដល់កម្ពុជា

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំវេទិកាតុមូលស្តីពី«ផែនការ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន» ក្រោមកិច្ចសហការរវាងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយផ្តោតលើប្រធានបទ«កាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និង ចិន» ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ស្ថានទូតចិនប្រចាំកម្ពុជា-ចិន ព្រមទាំងអ្នកចូលរួមសរុបជាង១០០រូបមកពីតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងនិងស្ថាប័នសាធារណៈចំនួន២៧ ក្រុមបញ្ញាញាណជាន់ខ្ពស់ បណ្តាញអ្នកសារព័ត៌មាន និងបណ្តាញសង្គមស៊ីវិលនានាទាំងកម្ពុជា ទាំងចិន។
ថ្លែងនៅក្នុងពិធីបើកវេទិកាតុមូលនេះ ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិនមិនត្រឹមផ្តល់វឌ្ឍនភាពដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាកាលានុវត្តភាពដល់បណ្តាប្រទេសនានាក្នុងពិភពលោក ជាពិសេសកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ដើម្បីរៀបចំផែនការមេរបស់ខ្លួនបន្ស៊ីជាមួយប្រទេសចិន។ ឯកឧត្តមយល់ថាតាមរយៈវាគ្មិនទាំងកម្ពុជា ទាំងចិន នឹងរួមគ្នាផ្តល់ធាតុចូលកាន់តែច្រើនសម្រាប់ចាក់បញ្ចូលទៅក្នុងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និង ចិន។
ឯកឧត្តម ជាំង ណាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា «ផែនការ៥ឆ្នាំ» គឺជាឧត្តមភាពដ៏លេចធ្លោនៃ «អភិបាលកិច្ចចិន» ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងប្រទេស និងឧត្តមភាពនយោបាយនៃប្រព័ន្ធសង្គមនិយមបែបផែនចិន។ នៅលើដំណើរថ្មីនៃ «ផែនការ៥ឆ្នាំ លើកទី១៥» ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជាក្នុងការអនុវត្តឱ្យបានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម XI Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជា ចែករំលែកឱកាសអភិវឌ្ឍន៍ដែលកើតចេញពីការបើកចំហកម្រិតខ្ពស់ បន្តរួមគ្នាកសាងទំនុកចិត្តនយោបាយក្នុងកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ កសាងរបាំងការពារសន្តិសុខក្នុងកម្រិតខ្ពស់ អនុវត្តការផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យកាន់តែញឹកញាប់ និងសម្របសម្រួលយុទ្ធសាស្ត្រតាមស្តង់ដារខ្ពស់។

លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព (CFPD) ប្រចាំកម្ពុជាបានថ្លែងថា ជំនួបរវាងវាគ្មិនទាំងអស់ក្នុងវេទិកាតុមូលនេះនឹងផ្តល់ទឡ្ហីករណ៍គូសបញ្ជាក់កាន់តែច្រាស់ពីគុណតម្លៃនៃ«ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន ហើយក៏ជាការគូសរំលេចពីផលវិជ្ជមាន និងតួនាទីកាន់តែសកម្មរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០)ក្នុងការចែករំលែកផលកាន់ច្រើនដល់បណ្តាប្រទេសនានាក្នុងសកលលោក។ ក្នុងនាមសង្គមស៊ីវិលរបស់ប្រទេសចិនប្រចាំកម្ពុជា CFPDនឹងបង្កើនកម្លាំងរបស់ខ្លួនកាន់តែសកម្មដើម្បីឆ្លើយតបបាននឹងខ្លឹមសារជាសារវន្តនៃ«ផែនការ៥ឆ្នាំលើកទី១៥»ដើម្បីបង្កើនទំនុកចិត្តកាន់តខ្លាំងក្លាបន្ថែមទៀតនៃចំណងទាក់ទងកាន់តែស្អិតរមួតរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។
លោកបណ្ឌិត ឈី ខាង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារចិន បានថ្លែងថា សេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ មានគោលដៅយ៉ាងច្បាស់អំពី “ការពន្លឿនការកសាងប្រទេសហិរញ្ញវត្ថុដ៏រឹងមាំ” ដែលបង្ហាញពីការធ្វើឱ្យប្រសើរឡើងជាយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសចិនដោយផ្អែកលើសមិទ្ធផលផែនការ៥ឆ្នាំលើកទី១៤។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានថ្លែងនូវក្នុងបទបង្ហាញរបស់ខ្លួនដោយគូសរំលេចពីសក្តានុពលភាពនៃភាពទាក់ទាញរបស់កម្ពុជាក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា។
លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានរំលេចពីផលវិជ្ជមានដែលទទួលបានពីប្រព័ន្ធទូទាត់ប្រាក់យាន់នៅក្នុងវិស័យធនាគារ ហើយបានផ្តល់ជាកាលានុវត្តភាពកាន់តែប្រសើរដល់កិច្ចបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន វិស័យឯកជន និង រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះសមាគមមិត្តភាពកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា និងCFPD ក្នុងការគាំទ្រដល់វេទិកាតុមូលនេះ ដោយបានផ្តល់ផលកាន់តែខ្លាំងចាក់បញ្ចូលទៅក្នុង«ផែនការ៥ឆ្នាំលើកទី១៥»ដើម្បីបង្កើនកិច្ចសហការកាន់តែជិតស្និទ្ធលើវិស័យហិរញ្ញវត្ថុនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ លោក សួង ហួត ប្រធានសមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍ បានថ្លែងថា វេទិកានេះមិនត្រឹមយល់កាន់តែស៊ីជម្រៅពីផែនការប្រាំឆ្នាំដែលជាស៊េរីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងគោលនយោបាយរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ១៩៥៣ប៉ុណ្ណោះទេ ថែមទាំងយល់ដឹងកាន់តែប្រត្យក្សពីកាលានុវត្តភាពដែលប្រទេសកម្ពុជាទទួលបានជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ។ ដូចទៅនឹងសមាជិកអង្គពិធី លោកនឹងពាំនាំយកនូវខ្លឹមសារទាំងនេះរួមជាមួយឯកសារដែលទទួលបានពីវេទិកានារសៀលនេះទៅចែករំលែកជូនដល់សមាជិកនានារបស់សមាគម និងអ្នកពាក់ព័ន្ធនានាឱ្យយល់កាន់តែស៊ីជម្រៅពី«ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង